បុរសវ័យ 56 ឆ្នាំដែលជាប្រធានក្លឹប La Liga រូបនេះបានអំពាវនាវឱ្យ UEFA ដាក់ទណ្ឌកម្មក្លឹបប្រសិនបើពួកគេត្រូវបានរកឃើញថាបានធ្វើឱ្យខូចច្បាប់ហិរញ្ញវត្ថុ។

ក្លិបយក្ស Ligue1 បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើខុសណាមួយនេះនៅពេលដែល UEFA បើកការស៊ើបអង្កេតឡើងវិញរបស់ពួកគេទៅលើការលួចបន្លំ។ Javier Tebas ប្រធានក្លឹប La Liga បាននិយាយថា: “ខ្ញុំបាននិយាយកាលពីពីរឆ្នាំមុនថាក្លឹប PSG និងក្លឹប Manchester City បានក្លែងបន្លំដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ខ្ញុំទេ“។ “វាសំខាន់ណាស់ដែល UEFA ត្រូវធ្វើអ្វីមួយអោយពិតប្រាកដអំពីវា ព្រោះវាជាអ្វីមួយដែលធ្វើអោយការប្រកួតបាល់ទាត់ពិភពលោកមិនមានតុល្យភាព និងរចនាសម្ព័ន្ធនៃការប្រកួត។ អ្នកត្រូវតែដាក់ពិន័យក្រុមទាំងនោះ“។

លោកបានបន្ថែមថា: «ការធ្វើអោយមិនបានចូលលេងក្របខ័ណ្ឌ Champions League មួយឆ្នាំ គឺដូចជាការផ្ញើសារមួយដែលថាច្បាប់ទាំងនេះត្រូវតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ «វាមិនមែននិយាយតែអំពីការដាក់ពិន័យលើ PSG តែប៉ុណ្ណោះទេ ប៉ុន្តែការអនុវត្តច្បាប់នេះ គឺយើងរំពឹងថាគ្រប់គ្នានឹងធ្វើតាម»។

លោក Jurgen Klopp គ្រូបង្វឹកក្រុមហង្សក្រហម Liverpool ក៏បានជំរុញឱ្យ UEFA ដាក់ពិន័យក្លឹបដែលត្រូវបានគេរកឃើញថាបានក្លែងបន្លំដែរ បន្ទាប់ពីក្រុមនេះត្រូវបានចោទប្រកាន់ថាបានលាក់បាំង 30 លានផោនពីក្រុមអ្នកស៊ើបអង្កេតក្នុងការប៉ុនប៉ងដើម្បីចៀសវាងការពិន័យ។

ប្រភព៖ The Sun