ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី ១៣កាលពីយប់ថ្ងៃសៅរ៏ទី២៤ វិច្ឆិកា ២០១៨ កន្លងមកនេះ រវាងក្រុមម្ចាស់ផ្ទះ Watford និងក្រុមភ្ញៀវហង្សក្រហម Liverpool បានបញ្ចប់ទៅក្នុងលទ្ធផល Watford 0:៣ Liverpool។ ៣គ្រាប់របស់ក្រុមដឹកនាំដោយ គ្រូបង្វឹក Jurgen Klopp រកបានដោយកីឡាករ Mohamed Salah នៅនាទីទី៦៧ តង់ទី២ ខណៈដែលកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Trent Alexander-Arnold រកបានគ្រាប់បាល់ទី២ ដោយការទាត់បាល់ហ្វ្រីឃីកនៅនាទីទី៧៦ មុនខ្សែបម្រើអង់គ្លេស Henderson ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតនៅនាទីទី៨២ ខណៈដែលកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino បន្ថែមគ្រាប់បាល់ទី៣ ដើម្បីផ្តល់ជ័យជំនះអោយក្រុមនៅនាទីទី៨៩ មុនបញ្ចប់តង់ទី២។

Liverpool បច្ចុប្បន្នមិនស្គាល់ចាញ់សោះក្នុង ១៣ប្រកួតនៅរដូវកាលថ្មី ២០១៨-២០១៩នេះ និងមានពិន្ទុរហូតដល់ទៅ៣៣ គិតមកដល់ពេលបច្ចុប្បន្ននិងជាលំដាប់ពិន្ទុដែលក្រុមមិនធ្លាប់មានមកដល់ត្រឹមចំណុចនេះក្នុងប្រវត្តិសាស្រ្តលេងនៅក្របខ័ណ្ឌ Premier League។ Liverpool បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ២ និងមានពិន្ទុតិចជាងក្រុម Man.City ដែលបានផ្តួលក្រុម West Ham ៤:0។ ខណៈដែលក្រុម Watford បានធ្លាក់ទៅក្នុងចំណាត់ថ្នាក់លេខ ៩វិញ។

ប្រភព៖ bbc