គ្រូបង្វឹកលោក Pep Guardiola បាននិយាយថាក្រុម Manchester City ធ្វើបានល្អបំផុតក្នុងការទទួលជ័យជម្នះ ៤-0 លើក្រុម West Ham ក្នុងជំនួបក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៏។ ក្រុមម្ចាស់ជើងឯក Premier League មេឃខៀវ Man City បានស៊ុតបាល់បញ្ចូលទីចំនួនបួនគ្រាប់ក្នុងការប្រកួតនេះរកបានដោយកីឡាករ ១.David Silva(នាទីទី១១) ២.Raheem Sterling(នាទីទី១៩) និង Leroy Sane(នាទីទី៣០ និង៩០+៣) ក្នុងចំណោមការស៊ុតបាល់បញ្ចូលទីចំនួន ៩គ្រាប់របស់ពួកគេដើម្បីរក្សាជ័យជម្នះជាលើកទី៨ ជាប់ៗគ្នា ក្នុងការប្រកួត និងមាន ២ពិន្ទុកំពុងនាំមុខក្រុមលេខ ២ Liverpool។

ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បច្ចុប្បន្នដឹកនាំដោយលោក Manuel Pellegrini ទទួលជ័យជម្នះត្រឹមតែមួយលើកគត់ក្នុងការប្រកួតចំនួន ៧លើកចុងក្រោយ។

ចំណែកឯការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី១៣ របស់លោក Jose Mourinho អ្នកចាត់ការទូទៅក្រុម Manchester United បានធ្វើការអត្តាធិប្បាយថាៈ កូនក្រុមរបស់លោកមិនបានបង្ហាញពីទឹកចិត្តគ្រប់គ្រាន់ក្នុងការរួមកំលាំងគ្នា និងខ្ជះខ្ជាយគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការលេងជាមួយក្រុមភ្ញៀវ Crystal Palace ជាគូប្រជែងដែលកំពុងតែស្ថិតយ៉ាងប្រកៀកនៅជិតតំបន់ដែលត្រូវកាត់ចោលកាលពីថ្ងៃសៅរ៏។

អតីតគ្រូបង្វឹកក្រុម Chelsea រូបនេះបន្តថាៈ អ្នកត្រូវតែលេងជាមួយខួរក្បាលនិងបេះដូង។ ក្រុម Man United បានទទួលជ័យជម្នះត្រឹមតែបីលើកគត់ក្នុងចំណោម ៩ប្រកួតរបស់ពួកគេនៅទឹកដី Old Trafford នៅរដូវកាលនេះ។

ប្រភព៖ BBC