ខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Eden Hazard បានសារភាពថាគាត់អាចចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅ នេះជាមួយនឹងកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅឆ្នាំបន្ទាប់។PSG គឺជាក្រុមដែលត្រូវបានហ៊ុមព័ទ្ធដោយពាក្យចចាមចង់បាន Hazard អស់រយៈពេលជាច្រើនឆ្នាំ ស្របពេលដែលក្រុមធំៗដូចជា Real Madrid និង PSG មិនដែលរំលេងពីខ្សែចក្ខុចង់ចុះហត្ថលេខាលើកីឡាករអន្តរជាតិឆ្នើមសញ្ញាតិប៊ែលហ្ស៊ិកឡើយ។

Hazard បានប្រាប់ Canal Plus អោយដឹងថា: ខ្ញុំមានទំនាក់ទំនងផ្សារភ្ជាប់កាលពីអតីតកាលជាមួយ PSG ប៉ុន្តែខ្ញុំមិនដែលត្រូវបានព្យយាមបញ្ចុះបញ្ចូលពីពួកគេឡើយ។ ប្រសិនបើខ្ញុំត្រូវត្រឡប់ទៅលេងនៅលីកកំពូលប្រទេសបារាំងនៅថ្ងៃណាមួយវាគួរតែជា Lille ប៉ុន្តែថ្ងៃនេះមិនមានជាឱកាសដែលខ្ញុំនឹងត្រលប់ទៅលីកកំពូលបារាំងនោះទេ

កីឡាករនាំលេង(Playmaker)រូបនេះបានបន្ថែមថា: ខ្ញុំមិនដឹងថាខ្លួនឯងចាកចេញនៅខែមករាទេខ្ញុំនឹងមិនធ្វើបែបនោះទៅកាន់អតីតក្លិប និងអ្នកគាំទ្រ Lille ឡើយ។ នៅរដូវក្តៅខាងមុខនេះវាជាលទ្ធភាពមួយ ប៉ុន្តែវាក៏អាចទៅរួចដែរដែលខ្ញុំបានចំណាយពេលនិងអាជីពរបស់ខ្ញុំនៅ Chelsea

ទោះបីជាបានពោលពាក្យយ៉ាងនេះក្តី Hazard អាចសម្លឹងឃើញឪកាសទៅលេងនៅក្លឹបធំៗផ្សេងទៀត ប្រសិនជារូបគេធ្វើការសម្រេចចិត្តសាជាថ្មីម្តងទៀតកំលុងទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០១៩ខាងមុខ។

ប្រភព៖ Besoccer