ការប្រកួតនៅក្របខណ្ឌ SerieA សប្តាហ៏ទី១៣ រវាងក្រុមការពារតំណែងជើងឯក Juventus ទទួលស្វាគមន៏ក្រុមភ្ញៀវ SPAL កីឡាករខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo នៅតែមានឪកាសស៊ុតបញ្ចូលទីគ្រាប់ទី១០ នៅនាទីទី២៨ មុនពេលខ្សែប្រយុទ្ធក្រូអាត Mandzukic បន្ថែមគ្រាប់បាល់ទី២ នៅនាទីទី៦០ អោយក្រុមស្រ្តីជរា Juventus ផ្តួលក្រុម SPAL ដើម្បីរក្សាប្រវត្តិមិនស្គាល់ចាញ់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A។

Juventus ដែលបានលើកពានម្ចាស់ជើងឯក SerieA សម្រាប់រយៈពេលប្រាំពីរឆ្នាំជាប់មកនេះបច្ចុប្បន្នមានគម្លាតរហូតដល់ទៅ ៨ពិន្ទុ ពីក្រុមលេខ២ Napoli ដែលមាន ២៩ពិន្ទុនៅក្នុងដៃក្រោយទទួលបានលទ្ធិផលស្មើគ្នាជាមួយក្រុម Chievo។ ក្រុមJuventus របស់លោក Allegri បានបើកទំព័ររដូវកាលថ្មីជាមួយនិងជ័យជំនះ​ ១២ប្រកួត និងស្មើមួយក្នុ្ងងចំនោមការប្រកួតសរុប ១៣លើកកន្លងមក។

ប្រភព៖ BBC