AC Milan បានខកខានឱកាសក្នុងការឈរលើក្រុម Lazio ក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីពួកគេបានត្រឹមទទួលលទ្ធផលស្មើកាលពីថ្ងៃអាទិត្យ។

Zlatan វ័យ 37ឆ្នាំមិនបានលាក់បាំងពីការចាប់អារម្មណ៍របស់ក្រុម AC Milan ឡើយ ជាមួយនឹងរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីដោយអះអាងថា AC Milan ចង់យក Zlatan ត្រឡប់មកវិញនៅឯកីឡដ្ឋាន San Siro វិញ។ Ibrahimovic បានជួយក្រុម AC Milan មកកាន់ក្របខ័ណ្ឌ Serie A វិញកាលពីឆ្នាំ 2011 មុនពេលផ្ទេរទៅកាន់ក្លិបបារាំង Paris Saint-Germain។ ខ្សែប្រយុទ្ធរូបនេះនៅតែទទួលបានការជឿទុកចិត្តពីអ្នកនៅកីឡដ្ឋាន San Siro ក្រោយពីបានស៊ុតបញ្ចូលទីបាន 56គ្រាប់ក្នុង 85ប្រកួតសម្រាប់ក្រុមយក្សនៅអ៊ីតាលីមួយនេះ។ ទោះជា AC Milan មាន Gonzalo Higuain ហើយក៏ដោយក៏លោក Gattuso នៅតែជឿជាក់ថា ក្រុមរបស់គាត់ត្រូវការកម្លាំងបន្ថែម។

MLS អាចនឹងអស់ឱកាសក្នុងការរក្សា Zlatan ដែលជាខ្សែប្រយុទ្ធឆ្នើមនៅក្នុង MLS ដែលរូបគេបានស៊ុតបញ្ចូលទី 22គ្រាប់ក្នុង 27ប្រកួត ក្រោយពីការចាកចេញពីក្រុម Manchester United កាលពីខែមីនា។ ហើយរូបគេគឺនៅមានកិច្ចសន្យារហូតដល់ឆ្នាំ 2020 ដែលធ្វើអោយរូបគេមានពេលវេលាតិចតួចបំផុតសម្រាប់កិច្ចព្រមព្រៀងខ្ចីជើងនៅពេលរដូវកាល MLS ថ្មីដែលចាប់ផ្តើមនៅខែមីនាខាងមុខ។

ប្រភព៖ The Sun