ក្រុម Manchester United បានទទួលជ័យជម្នះត្រឹមតែ ៣លើកប៉ុណ្ណោះក្នុងចំណោម ៩ប្រកួតរបស់ពួកគេនៅរដូវកាលនេះ ដែលធ្វើអោយក្រុមស្ថិតនៅក្រោមសម្ពាធរបស់អ្នកគាំទ្រជិត ៧៥,០០០នាក់។

មុនពេលជួបក្រុម Young Boy នៅយប់នេះ លោក Mourinho បាននិយាយថា: “ប្រសិនបើអ្នកមានអារម្មណ៍ថាមានសម្ពាធខ្លាំង នៅផ្ទះទៅ។ ពាក្យថាផ្ទះគឺខ្ញុំសំដៅលើផ្ទះយើងនៅ មិនជាកីឡដ្ឋានទេ។ នៅផ្ទះមើលទូរទស្សន៍។ តើអ្នកនឹងនិយាយថាអ្នកនឹងមានសម្ពាធនៅពេលប្រកួតនៅផ្ទះ ពេលមានមនុស្សមកគាំទ្រឬយ៉ាងណា? ខ្ញុំមិនដែលមានសម្ពាធក្នុងការលេងនៅផ្ទះឡើយ“។

នៅពេលសួរថាតើកីឡាករនឹងមានភាពងាយស្រួលមែនទេនៅពេលលេងនៅក្រៅផ្ទះខ្លួនឯង? លោកបាននិយាយថា: «ខ្ញុំបដិសេធមិននិយាយ។ ព្រោះវាជាការខ្វះការគោរពចំពោះកីឡដ្ឋានខ្លួនឯងហើយនិងអ្នកគាំទ្រ ពាក្យថាយើងចូលចិត្តលេងក្រៅផ្ទះ។ ខ្ញុំសូមបដិសេធមិននិយាយដូច្នោះឡើយ»។

លោកបានបន្តទៀតថា៖ «តើខ្ញុំនឹងជ្រើសរើសទីនេះឬក៏ Bern សម្រាប់ការប្រកួតនៅថ្ងៃស្អែកជាមួយនឹងក្រុម Young Boy? ខ្ញុំនឹងនិយាយភ្លាមៗថាឱ្យលេងនៅផ្ទះ»។

ប្រភព៖ The Sun