ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ រួមជាមួយនឹងក្រុម Manchester City, Bayern Munich និង Juventus។ ក្រុម Manchester United, Roma និង Ajax ក៏បានឈានទៅវគ្គបន្តផងដែរ។

Real បានឈ្នះកៅអីរបស់ពួកគេទៅវគ្គបន្ត រួមជាមួយនឹងក្រុម Roma រួចជាស្រេច នៅមុនពេលក្រុមយក្សរបស់អេស្ប៉ាញមួយនេះ ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ ក្នុងរដ្ឋធានីរបស់អ៊ីតាលី ក្រោយពីគូប្រជែងក្នុងពូល G ដូចគ្នាគឺ CSKA Moscow បានចាញ់នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Viktoria Plzen ក្នុងលទ្ធផល ២-១។

ការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ របស់ក្រុម Man City នៅលើទឹកដីក្រុម Lyon ក្នុងការប្រកួតពូល F បានជួយឲ្យពួកគេទៅវគ្គបន្ត ខណៈដែលក្រុម Shakhtar Donetsk បានរក្សាក្តីសង្ឃឹមរបស់ខ្លួនក្នុងការទៅវគ្គបន្ត តាមរយៈការរកបានគ្រាប់បាល់ឈ្នះនៅលើទឹកដីក្រុមនៅសល់សមាជិកត្រឹមតែ១០នាក់ Hoffenheim ដែលបានបញ្ចប់ក្នុងលទ្ធផលឈ្នះ ៣-២។

Bayern បានលត់ក្រុម Benfica ចាស់ដៃក្នុងលទ្ធផល ៥-១ ក្នុងពូល E ខណៈដែល Franck Ribery រកបានគ្រាប់បាល់ក្នុងក្របខ័ណ្ឌអឺរ៉ុបជាលើកទី១របស់គេ ក្នុងរយៈពេលច្រើនជាង៣ឆ្នាំ ក្រោយពីអតីតម្ចាស់ជើងឯកអឺរ៉ុប Ajax របស់ហូឡង់ បានផ្តួលក្រុម AEK Athens ២-០ ក្នុងប្រទេសក្រិក ដើម្បីទៅវគ្គបន្តដូវគ្នា៕

លទ្ធផលទាំងស្រុងកាលពីថ្ងៃអង្គារ

AEK Athens 0 Ajax 2
Bayern Munich 5 Benfica 1
Lyon 2 Manchester City 2
Hoffenheim 2 Shakhtar Donetsk 3
CSKA Moscow 1 Viktoria Plzen 2
Roma 0 Real Madrid 2
Juventus 1 Valencia 0
Manchester United 1 Young Boys 0

ប្រភព៖ Channel News Asia