PSG មានសង្ឃឹមជាមួយនិងការបង្ហាញវត្តមានរបស់ Neymar តារាឆ្នើមដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ក្រុមនិងពិភពបាល់ទាត់នេះ គឺជាការចេញសេចក្តីអះអាងរបស់ឪពុកខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល និងភ្នាក់ងារតំណាងកីឡាករបានបញ្ជាក់ប្រាប់ទស្សនាវដ្តីបារាំង L’Équipe ថាៈ កូនប្រុសរបស់ខ្លួន Neymar JR គ្មានបញ្ហាអ្វីកើតនោះទេហើយរូបគេនិងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះសម្រាប់គ្រូបង្វឹកលោក Thomas Tuchel ដើម្បីត្រៀមទទួលក្រុមហង្សក្រហម Liverpool នាថ្ងៃពុធនៅក្របខណ្ឌ Champion League

ទៅះបីស្ថានភារបួសមិនមានអ្វីធ្ងន់ធ្ងរនិងអ្វីគ្រប់យ៉ាង ស្ថិតនៅលើផ្លូវវិជ្ជមានក្រុមគ្រាន់តែ រង់ចាំស្តាប់លទ្ធផល បញ្ជាក់បន្ថែមពីមន្ទិលសង្ស័យថានិងមានរឿងអ្វីបានកើតឡើងបន្ទាប់។ មិនតែប៉ុណ្ណោះ Neymar ក៏បានវិលត្រលប់មកហ្វឹកហាត់ជាធម្មតាដូចមិត្តរួមក្រុម Kylian Mbappé ដែរ។

ពាក្យសម្ដីរបស់ឪពុករបស់កីឡាករ Neymar នៅពេលនេះគឺជាព័ត៌មានដ៏អស្ចារ្យមួយដល់អ្នកគាំទ្រ PSG និង សង្ឃឹមថា អ្នកចាត់ការទូទៅ Tuchel ក៏អាចបញ្ជាក់បន្ថែមអោយកាន់តែច្បាស់នៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់មុនការប្រកួត ចាប់ផ្តើមផងដែរ។ គួរបញ្ជាក់ផងដែរថា Neymar បានរងរបួសកំលុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិប្រេស៊ីលនិងកាមឺរ៉ូននាពេលថ្មីៗនេះខណៈដែលរូបគេបង្ហាញខ្លួននៅប៉ុន្មាននាទីដំបូង និងត្រូវបានបង្ខំចិត្តប្តូរចូលដោយមិត្តរួមក្រុម Richarlison របស់ក្រុម Everton ជំនួសវិញនោះ។

ប្រភព៖ Besoccer