កូនប្រុស Cristiano Ronaldo កីឡាករវ័យក្មេង Cristiano Ronaldo Junior កំពុងស្ថិតនៅវិថីសាងកេរ្ត៏ឈ្មោះដូចឪពុករបស់ខ្លួនក្រោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤គ្រាប់ទៀតហើយ សម្រាប់ក្រុមយុវជនថ្នាលក្លឹប Juventus។ អាចនិយាយបានថាគាត់នៅមានផ្លូវវែងឆ្ងាយដើម្បីឈ្នះពាន Ballon d’Or ចំនួនប្រាំដូចឪពុករបស់គេផងដែរ។ គួរកត់សម្គាល់ថានៅចុងសប្តាហ៍ទី៣ នាខែវិច្ឆិកា ២០១៨ កន្លងទៅនេះ Junior ដែលលេងឱ្យក្រុមអាយុក្រោម ៩ឆ្នាំមានឪកាសរកគ្រាប់បាល់ ៤គ្រាប់បន្ថែមទៀតសម្រាប់ក្រុមរហស្សនាមស្រ្តីជរា Old Lady។

មានកីឡាករបាល់ទាត់វ័យក្មេងជាច្រើនបានដើរតាមគន្លងឪពុករបស់ពួកគេខ្លះទៅក៏ទទួលបានជោគជ័យ និងមួយចំនួនមិនបានទទួលជោគជ័យនោះទេ។ ប៉ុន្តែសម្រាប់កុមារ Cristiano Ronaldo Junior ដែលបានចូលរួមជាមួយក្រុម Juventus ក្រោយពីឪពុករបស់គេបានផ្លាស់មក ចូលរួមជាមួយក្រុមយក្សអ៊ីតាលី Juventus នៅរដូវក្តៅស្របពេលឪពុកគេ Ronaldo ចាប់ផ្តើមរដូវកាលបានយ៉ាងល្អ កាលពីដើមរដូវកាលកុមារមានអនាគតវែងឆ្ងាយ Ronaldo Junior រូបនេះធ្លាប់រកបានគ្រាប់បាល់៤គ្រាប់ម្តងរួចមកហើយដែរ។

Ronaldo បានបញ្ចេញទស្សនយល់ឃើញក្រោយកូនប្រុសរបស់ខ្លួនរកបានគ្រាប់បាល់បញ្ចូលទីថាៈ Cristiano Junior មានការប្រកួតប្រជែងខ្លាំង។ គាត់គឺដូចជាខ្ញុំនៅពេលខ្ញុំនៅក្មេងគាត់មិនចូលចិត្តចុះចាញ់នោះ ទេគាត់នឹងដូចជាខ្ញុំខ្ញុំប្រាកដជាប្រាកដ ១០០% ទោះបីជោគជ័យរឺបរាជ័យគឺមិនបោះបង់។ គួរបញ្ជាក់ថាចាប់តាំងពីផ្លាស់ពីក្លិប Real Madrid ទៅ Juventus នៅរដូវក្តៅនេះ អតីតខ្សែប្រយុទ្ធក្រុម Manchester United បានស៊ុតបញ្ចូលទី១០គ្រាប់នៅក្នុងក្របខ័ណ្ឌ Serie A និងចែកបាល់អោយមិត្តរួមក្រុម(Assist)៥គ្រាប់ហើយ។

ប្រភព៖ sportbible