ក្រុមស្ថិតក្នុងទីក្រុងដូចគ្នា Chelsea និង Arsenal សុទ្ធសឹងបានរីករាយជាមួយនឹងការដណ្តើមបានជ័យជម្នះតាមរយៈពេលរកបានគ្រាប់បាល់ច្រើនរៀងៗខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុម Celtic និង Rangers របស់ស្កុតឡេន តម្រូវឲ្យធ្វើការងារជាច្រើននៅថ្ងៃប្រកួតចុងក្រោយ ដើម្បីឈានទៅវគ្គបន្ត។

លោក Unai Emery បានជ្រើសរើសយកក្រុម Arsenal ដែលប្រជុំដោយកីឡាករយុវជន ដើម្បីលេងនៅអ៊ុយក្រែន ហើយពួកគេបានយកឈ្នះលើក្រុម Vorskla Poltava ក្នុងលទ្ធផល ៣-០ ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល E ក្នុងការប្រកួតមួយដែលត្រូវបានប្តូរទៅកាន់ទីក្រុងគៀវ ក្រោយពីកង្វល់ផ្សេងៗនៅភាគខាងកើតនៃប្រទេសនេះ។ កីឡាករវ័យក្មេង Emile Smith Rowe និង Joe Willock បានស៊ុតបាល់បញ្ចូលទីនៅចន្លោះគ្រាប់បាល់របស់ Aaron Ramsey ខណៈដែលក្រុមកាំភ្លើងធំ បាននាំមុខ ៣-០ ត្រឹមតង់ទី១។

គ្រូបង្វឹករបស់ក្រុម Vorskla Poltava បានត្អូញត្អែថា ការផ្លាស់ប្តូរទីលានដោយ UEFA បានលុបចោលទីក្រុងនៃថ្ងៃវិស្សមកាល ហើយក៏បានប៉ះពាល់ដល់អារម្មណ៍កីឡាករផងដែរ។ បច្ចុប្បន្ន Arsenal នឹងគេចផុតពីការជួបជាមួយនឹងក្រុមធ្លាក់ពីក្របខ័ណ្ឌ Champions League ក្នុងវគ្គចាប់ឆ្នោតសម្រាប់ជុំបន្ទាប់ ខណៈដែលពួកគេមានកំណត់ត្រាពីការប្រកួតជាមួយនឹងក្រុមឈរលេខ២ Sporting Lisbon ល្អជាង។ លោក Maurizio Sarri បានទាមទារឲ្យមានប្រតិកម្មមួយពីក្រុម Chelsea របស់លោក ក្រោយពីពួកគេបានចាញ់ក្រុម Tottenham ក្នុងក្របខ័ណ្ឌ Premier League ហើយក្រុមតោខៀវ បានឆ្លើយតបយ៉ាងល្អ តាមរយៈការយកឈ្នះលើក្រុម PAOK Salonika ក្នុងលទ្ធផល ៤-០ ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Giroud រកបាន២គ្រាប់៕

ប្រភព៖ Channel News Asia