កំលុងការប្រកួតក្របខណ្ឌ Champion League កាលពីយប់រវាងក្រុមម្ចាស់ផ្ទះ PSG និងក្រុមហង្សក្រហម Liverpool ខ្សែប្រយុទ្ធឆ្នើមតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar បានបញ្ចេញទេពកោសល្យដោយប្រើបច្ចេកទេសកៀបបាល់ និងជើងទាំងពីរដើម្បីបោះរំលងទៅមុខរឺហៅជាភាសាអង់គ្លេសថា(Outrageous Rainbow Flick)គោលបំណងដើម្បីសំដៅផុតពីការរារាំងរបស់ គូបដិបក្សគឺកីឡាករ Xherdan Shaqiri និង Joe Gomez។

ទោះបីជាយ៉ាងនេះក្តី Neymar ក៏រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៣៧ ផងដែរ បន្ទាប់ពីកីឡាករ Juan Bernat មានឪកាសរកគ្រាប់បាល់បើកឆាកបានមុនអោយក្រុមម្ចាស់ផ្ទះ ។ យ៉ាងណាមិញទោះបីជាបានបង្ហាញនៅបច្ចេកទេសផ្ទាល់ខ្លួនបែបនេះក្តីសម្រាប់គ្រូបង្វឹកក្រុម Liverpool មិនបានសម្តែងនៅការសប្បាយចិត្តនិងបច្ចេកទេសបែបនោះទេ។ លោក Klopp បាននិយាយថា វាជាការឆ្លាតវៃរបស់ PSG ជាពិសេស Neymar ប៉ុន្តែកីឡាករ អាចប្រឈមនិងមហន្តរាយ យើងស្ទើរតែមិនអាចអត់ធ្មត់បានពេលខ្លះ។

ការទទួលជ័យជម្នះនេះឃើញថាក្រុម Paris Saint-Germain នឹងត្រូវឡើងទៅឈរនៅលេខ២ នៅលើកំពូលតារាងមុនធ្វើដំណើរទៅប្រទេសស៊ែប៊ី នៅថ្ងៃទី ៦ធ្នូខាងមុខ ដើម្បីជួបជាមួយនឹងក្រុម Red Star Belgrade។ នៅខណៈនោះ ផងដែរក្រុមហង្សក្រហម Liverpool ត្រូវការលទ្ធផលមួយល្អបំផុត(គ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើន) នៅលើទឹកដី Anfield របស់ខ្លួន ជាមួយនឹងក្រុមភ្ញៀវ Napoli ដើម្បីមានឪកាសទៅវគ្គ១៦ក្រុមបន្ទាប់ទៀត។

ប្រភព៖ sportbible