Cristiano Ronaldo បានបង្កើតប្រវត្តិសាស្រ្តបន្ទាប់ពីការទទួលជ័យជម្នះរបស់ក្រុម Juventus លើក្រុម Valencia នៅក្នុងក្របខ័ណ្ឌ Champions League ។កីឡាករព័រទុយហ្គាល់រូបនេះ មិនមែនជាអ្នក រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតនេះទេប៉ុន្តែ Ronaldo បានបង្កើតឪកាសអោយមិត្តរួមក្រុមកីឡាករខ្សែប្រយុទ្ធ Mario Mandzukic រកបានគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមបាន។

Ronaldo បានបង្កើតកំនត់ត្រាមួយមិនគួរឱ្យជឿក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីជ័យជម្នះនៅ ទីក្រុង Turin កាលពីយប់ថ្ងៃពុធ។ ក្នុងនាមជាកីឡាកររបស់ក្លិប Manchester United Ronaldo ធ្លាប់ឈ្នះកម្មវិធីប្រកួត Champions League សរុបចំនួន ២៦ដង និងបានលើកពាននៅ ក្នុងឆ្នាំ ២០០៨។ បន្ទាប់មករូបគេបានឈ្នះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុបចំនួន ៤ លើកជាមួយនឹងក្រុម Real Madrid ដោយឈ្នះការប្រកួត សរុប ៧១ប្រកួតក្នុងក្របខ័ណ្ឌ Champions League។

ចាប់តាំងពីការផ្ទេរក្នុងតម្លៃខ្លួនចំនួន ១០០លានផោនទៅកាន់ក្រុម Juventus នៅរដូវក្តៅនេះ Ronaldo ក្រោយឈ្នះពាន Champions League ចំនួន ៣លើកជាមួយ Real Madrid រួមទាំងការប្រកួតកាលពីរាត្រីថ្ងៃសៅរ៍ធៀបនឹងក្រុម Valencia ដើម្បីជួយក្រុមកក់កៅអីមួយទៅ ១៦ក្រុមវគ្គបន្តទៀត។ ដូច្នេះសរុបមករូបគេបានឈ្នះការប្រកួតសរុប ១០០ប្រកួតហើយ។

បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅ Champions League កាលពីឆ្នាំ២០០៣ កីឡាករវ័យ ៣៣ឆ្នាំរូបនេះមានទម្រង់លេងល្អ។ Ronaldo កំពុងមានមហិច្ឆតាចង់លើកពានរង្វាន់ Champions League លើកទី៦ ក្នុងអាជីពជាមួយក្រុម Juventus ជាមួយនិងការប្រកួតប្រជែងសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងកីឡាបាល់ទាត់ក្លិបអាជីព។

ប្រភព៖ sportbible