លោក Jurgen Klopp បានសុំការអភ័យទោសសម្រាប់ការរត់ទៅកាន់ទីលានប្រកួតក្នុងអារម្មណ៍ដ៏រំភើបរីករាយ ក្រោយពីគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតរបស់ Liverpool នៅពេលប្រកួតជាមួយនឹងក្រុម Everton នាកីឡដ្ឋាន Anfield បានជួយឲ្យពួកគេរក្សាការដេញតាមពីក្រោយក្រុម Manchester City យ៉ាងប្រកៀកនៅលើតារាងក្របខ័ណ្ឌ Premier League។

ការប្រកួតនេះហាក់ដូចជាត្រូវបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទៅហើយ រហូតដល់នាទីទី៩៦ ដែលនៅពេលនោះ Virgil van Dijk បានស៊ុតបាល់សំដៅទីរបស់ក្រុម Everton ខណៈដែលបាល់នោះហាក់នឹងត្រូវហោះឡើងទៅលើ។ ប៉ុន្តែ អ្នកចាំទី Jordan Pickford របស់ក្រុម Everton បានកាត់សេចក្តីខុស ហើយស្របពេលដែលបាល់ហាក់ដូចជាត្រូវប៉ះទៅនឹងរបារទី អ្នកចាំទីរបស់អង់គ្លេសរូបនេះ បានរុញបាល់ចេញ និងធ្លាក់ចំក្បាល់របស់ Divock Origi ដែលបានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងងាយ ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ១-០ កាលពីថ្ងៃអាទិត្យតែម្តង។

លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំត្រូវតែសុំការអភ័យទោស ពីព្រោះខ្ញុំមិនចង់គ្មានការគោរពឡើយ ប៉ុន្តែ ខ្ញុំមិនអាចបញ្ឈប់ខ្លួនឯងបានទេ។ វាបានបកើត។ ការប្រកួតនោះមានភាពស្វិតស្វាញដ៏មិនគួរឲ្យ។ ក្រុមទាំង២ មានឱកាសដូចគ្នា។ អ្នកចាំទីទាំង២ក្រុម បានបំពេញតួនាទីយ៉ាងល្អ។ ទីបំផុត វាបានក្លាយជាគ្រាប់បាល់ដ៏ចម្លែកមួយ»៕

ប្រភព៖ Channel News Asia