អ្នកគាំទ្ររបស់ Spurs ម្នាក់ត្រូវបានចាប់ខ្លួននៅរសៀលនេះបន្ទាប់ពីបានកប់ចំបក់ចេកមួយទៅលើកីឡាករ Pierre-Emerick Aubameyang ដែលវាជារូបភាពដែលមិនអាចទទួលយកបាន។

ក្រុមកាំភ្លើងធំបានវាយបកយកឈ្នះគូប្រកួតរបស់ពួកគេក្នុងលទ្ធផល 4-2 ដោយកីឡាករ Aubameyang។ Aubameyang បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ដោយគ្រាប់បាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានជួយឲ្យក្រុម Arsenal នាំមុខមុន និងមួយគ្រាប់ទៀតគឺជាការស៊ុតបាល់តាមស្មើពីចម្ងាយរបស់ Aubameyang បានបង្កើតឲ្យមានការវាយបកដ៏មិននឹកស្មានដល់ក្នុងតង់ទី២ពីសំណាក់ក្រុម Arsenal។

នៅពេលដែលគាត់កំពុងអប់អរពីគ្រាប់បាល់របស់គាត់ អ្នកគាំទ្រក្រុម Spurs បានចាប់ផ្តើមកប់សំបកចេកក្នុងទិសដៅមករកគាត់។ ចាប់តាំងពីពេលនោះមកអ្នកគាំទ្រនេះត្រូវបានចាប់ខ្លួន។

ប្រភព៖ Sportbible