Luka Modric បានប្រាប់បណ្តាញសារពត៌មានថា ខ្លួនចង់ចូលនិវត្តន៍នៅក្រុម Real Madrid ក្រោយផ្តួលកីឡាករ Cristiano Ronaldo និង Lionel Messi ដើម្បីលើកពានកិត្តិយសផ្ទាល់ខ្លួន Ballon d’Or នៅឯពិធីមួយដែលបានរៀបចំឡើងនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ដោយបញ្ចប់ការត្រួតត្រារយៈពេល​ ១០ឆ្នាំរបស់ Ronaldo(៥ដង)និង Messi(៥ដង)ខណៈដែលឆ្នាំនេះការបោះឆ្នោត បញ្ចប់ដោយ Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ២ ស្របពេល Messi ជាប់ចំណាត់ថ្នាក់លេខ៥។

បន្ទាប់ពីក្លាយជាជនជាតិក្រូអាតទី១ ក្នុងការឈ្នះពាន Ballon d’Or ខ្សែបម្រើ-ប្រយុទ្ធ Modric បានសន្យាថាអនាគតរបស់គេនឹងនៅបន្តជាមួយក្រុមដែលខ្លួនបានជួយអោយឈ្នះជើងឯក Champions League ៣រដូវកាលចុងក្រោយជាប់ៗគ្នាគឺ Real Madrid និងដើម្បីបញ្ចប់ពត៌មានក្នុងការផ្លាស់ទៅលេងនៅ ក្នុងក្របខ័ណ្ឌ Serie A ជាមួយក្រុម Inter នៅដើមរដូវកាលនេះ។

Modric ដែលបានទាក់ទាញការចាប់អារម្មណ៍ បានបន្តថា: ខ្ញុំនៅមានកិច្ចសន្យា ២ឆ្នាំទៀតជាមួយក្រុមហើយសង្ឃឹមថាក្រុមនិងបន្តកិច្ចសន្យា ១ឆ្នាំបន្ថែម។ ក្លឹបបានបង្ហាញនូវភាពស្និទ្ធស្នាលជាច្រើនហើយខ្ញុំចង់ចូលនិវត្តន៍នៅ Real Madrid។ គ្រួសាររបស់ខ្ញុំសប្បាយរីករាយណាស់ហើយខ្ញុំចង់បន្តការរីករាយជាមួយក្លឹបដ៏ធំនេះ

ខ្សែបម្រើ Modric វ័យ ៣៣ឆ្នាំក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ FIFA នៅឆ្នាំនេះបន្ទាប់ពីជួយក្រូអាតឈានដល់ការប្រកួត វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ នៅប្រទេសរុស្ស៊ី និងបានដឹកនាំក្រុម Real Madrid ឱ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ៣សម័យជាប់គ្នាផងដែរ។

ប្រភព៖ Goal