កីឡាករ Luka Modric បានទទួលស្បែកជើងហ្គ្រាំប៉ុងដ៏ពិសេសរបស់ក្រុមហ៊ុនផលិតសម្ភារៈដ៏ល្បីល្បាញលើសកលលោកមានយីហោម៉ាក Nike ដើម្បីរំលឹក និងជារង្វាន់ដល់ការឈ្នះពានរង្វាន់បាល់មាស Ballon d’Or របស់ខ្លួនកាលដែលបានប្រកាសជាផ្លូវការណ៏កាលពីថ្ងៃចន្ទសប្តាហ៏។ ខ្សែបម្រើកណ្តាលរបស់ក្លិបអធិរាជស Real Madrid រូបនេះបានបង្ហោះរូបភាពអមជាមួយដៃកាន់ស្បែកជើងនៅនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram អមជាមួយពាក្យពេចន៏មានន័យថាៈ ឆ្នាំដ៏ពិសេស, រង្វាន់ដ៏អស្ចារ្យ អរគុណ @Nikefootball

ខណៈនោះដែរ ក្រុម Real Madrid ដែលជាអាណាព្យាបាលរបស់ Modric ផងដែរនោះក៏បានបង្ហោះវីដេអូស្តីពីសកម្មភាពក្នុងរាត្រីដ៏អស្ចារ្យដែលរូបគេទទួលបានពានប្រកួតដោយកិត្តិយសនោះ ក្រោយពីជួយអោយក្រុមក្រឡាអុកទទួលបានចំណាត់ថ្នាក់លេខ២ នៅពានរង្វាន់ World Cup ២០១៨, Champion League ៣សម័យកាលជាប់គ្នាដ៏អស្ចារ្យរួចមក។

Modric បានប្រាប់បណ្តាញសារពត៌មានថាៈ វាពិបាករកពាក្យនិយាយដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តនិងមានអំណរគុណចំពោះអ្នកទាំងអស់គ្នាដែលបានទទួលស្គាល់។ ខ្ញុំមានសេចក្តីរំភើបក្នុងការទទួលយកវាជារាត្រីដ៏ពិសេសមួយសម្រាប់កីឡាករដូចជារូបខ្ញុំដែលបានឈ្នះពានរង្វាន់នេះ

អតីតកីឡាករក្រុម Tottenham បាននិយាយអំពីគូប្រជែងរបស់គាត់និងត្រូវបានដកស្រង់សម្តីតាមគេហទំព័រ Marca ថា Antoine Griezmann និង Kylian Mbappe បានអបអរសាទរខ្ញុំវាជាសុបិន្តក្លាយជាការពិត។ ភាពជោគជ័យដែលយើងទទួលបាននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ប្រទេសតូចៗដូចជាប្រទេសក្រូអាស៊ីគឺជាអ្វីមួយដ៏អស្ចារ្យ។

ប្រភព៖ dailymail