ការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup ២០១៨ជើងទី២រវាងក្រុមម្ចាស់ផ្ទះថៃបើកទ្វារពហុកីឡាដ្ឋាន Rajamangala បានបញ្ចប់ទៅក្នុងលទ្ធផល ២:២ សម្រាប់ជើងទី២ ក្រោយការប្រកួតជើងទី១ ក្រុមទាំងពីរទទួលលទ្ធផល ០:០។ ការប្រកួតតង់ទី១ ក្រុមម្ចាស់ផ្ទះមានឪកាសរកបានគ្រាប់បាល់ដោយការតែបញ្ចូលទីខ្លួនឯងរបស់ក្រុមភ្ញៀវ ដោយកីឡាករ Zakaria នៅនាទី២១ ប៉ុន្តែត្រូវបានក្រុមម៉ាឡេស៊ីវាយបកតាមស្មើវិញនៅនាទីទីទី២៨ដោយកីឡាករ Syahmi។

ចូលមកដល់ការប្រកួតតង់ទី២ កីឡាករ Hem VIboon របស់ថៃមានឪកាសរកបានគ្រាប់បាល់នាំមុខវិញនៅនាទី៦៣មុនពេលកីឡាករ Tahara វាយបកតាមស្មើវិញដោយគ្រាប់បាល់នៅនាទីទី៧១ ខណៈដែលកីឡាករ Syahmi របស់ម៉ាឡេស៊ីត្រូវអាជ្ញាកណ្តាល បណ្តេញចេញពីការប្រកួតនៅនាទីទី៩០ និងផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅខាងភាគីម្ចាស់ផ្ទះថៃ។

វីរបុរសរបស់ថៃក្នុងការប្រកួតប្រជែងស្បែកជើងមាសកីឡាករកំពុងឡើងជើង Adisak Kraisorn បានស៊ុតបាល់ពិន័យពីនាទីចុងក្រោយនោះមិនបានសម្រេច ធ្វើអោយបាល់ហោះលើរបាទីនាំឱ្យក្រុមរបស់ខ្លួនបរាជ័យក្នុងការប្រកួត AFF Suzuki Cup ឆ្នាំ២០១៨ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ជាមួយនិងការធ្វើអោយអ្នកគាំទ្រទទួលបានត្រឹមរឿងខកចិត្តហើយសោកស្តាយ។ ក្រោយបញ្ចប់លទ្ធផល ២:២ និងគិតតាមរូបមន្ត Home-Away Goal គឺម៉ាឡេស៊ីជាអ្នកស៊ុតនៅក្រៅដីបានរហូត ២គ្រាប់។

ប្រភព៖ foxsportsasia