ការ​មានការ​ស្រេកឃ្លាន​ក្នុងការ​ឈ្នះពាន Suzuki Cup នឹង​មិន​គ្រប់គ្រាន់​ក្នុងការ​បញ្ចប់​ការ​មិន​ធ្លាប់​ឈ្នះពាន​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ​របស់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី បាន​ឡើយ​។

នេះ​បើ​យោង​ទៅ​តាម​ការ​លើក​ឡើង​របស់​លោក​គ្រូបង្វឹក Shin Tae-yong ស្រប​ពេល​ដែល​លោក​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក​លេង​​ឲ្យ​អស់​ពី​សក្តា​នុ​ពល​របស់​ខ្លួន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ម្ចាស់​ជើង​​ឯក​៥​សម័យ​កាល ថៃ​។ ក្រុម​ទាំង​២ នឹង​ជួប​គ្នា​នៅ​រាត្រីនេះ ក្នុងការ​ប្រកួត​បើកឆាក​​​នៃ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែលមាន​២​​ជើង ក្នុង​ប្រទេស​សិង្ហ​បុរី ដែល​ជា​កន្លែង​ដែល​យុទ្ធនា​ការ​ប្រចាំ​តំបន់​មួយនេះ ត្រូវ​បាន​រៀប​ចំ​ឡើងក្នុង​ប្រទេស​តែមួយ ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩​។ ការ​ប្រកួត​ជើង​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃសៅរ៍​។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី មិនធ្លាប់​បាន​ឈ្នះពាន AFF Suzuki Cup សោះ បើ​គិត​ចាប់​តាំង​ពី​ការ​បង្កើត​ពាន​នេះ​ឡើង​ក្នុងឆ្នាំ​១៩៩៦ ហើយ​លោក Shin បាន​និយាយ​ថា ពួក​គេ​នឹង​មិន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ដោយ​សារ​តែ​ពួក​គេ​ចង់​ឡើយ​។ លោក Shin បាន​ឲ្យដឹងថា៖ «ខ្ញុំ​ចង់​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅពេលនេះ ប៉ុន្តែ ការ​លើក​ពាន មិន​កើត​ឡើង​ ដោយ​សារ​តែ​អ្នក​ចង់​លើក​ពាន​នោះឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia