បរទេស៖ លោក Tan Cheng Hoe បាន​លា​លែង​ពី​តំណែង​ក្នុងនាម​ជា​គ្រូបង្គោល​នៃ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិម៉ា​ឡេ​ស៊ី ក្រោយពី​ក្រុម​របស់លោក​បាន​ទទួល​បរា​ជ័យ​ក្នុងការឆ្លង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ នៅ​សិង្ហ​បុរី កាលពី​ខែមុន​។ នេះ​បើយោង​ទៅតាមការ​ប្រកាស​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​ម៉ា​ឡេ​ស៊ី (FAM) កាលពីថ្ងៃចន្ទ​។

លោក Mohd Saifuddin Abu Bakar អគ្គ​លេខា​ធិការ​សហ​ព័ន្ធកីឡា​បាល់ទាត់​ម៉ា​ឡេ​ស៊ី បាននិយាយ​ថា លោ Tan បាន​បញ្ជាក់​ពី​បំណង​របស់លោក​ក្នុង​​ការ​លា​លែង​ពី​តំណែង អំឡុង​ពេល​នៃកិច្ច​​ប្រជុំ​មួយ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​នៃ​អង្គភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​​ជាតិ​មួយ​នេះ កាលពីពេល​ថ្មី​ៗនេះ​​។

លោក Saifuddin បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «សហ​ព័ន្ធ​សូម​បង្ហាញពីការ​កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក Cheng Hoe ដែល​បាន​បម្រើ​ការ​ងារ​ឲ្យសហ​ព័ន្ធ​អស់​រយៈពេល​១៤​ឆ្នាំ បើ​គិ​ត​ចាប់​តាំងពី​លោក​មាន​តួនាទី​ជា​ជំនួយ​ការ​គ្រូបង្វឹក​ក្នុងក្រុម​ជម្រើស​ជាតិអាយុក្រោម​២០​ឆ្នាំ ក្នុងឆ្នាំ​២០០៥​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia