បរទេស៖ លោក Shin Tae-young គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​ទទួលស្គាល់ថា វា​លុះ​ត្រា​តែ​មាន​អព្ភូតហេតុ​ទើប​ក្រុម​របស់​លោក​អាច​ធ្វើការស្រោច​ស្រង់​ក្នុងការ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​សៅរ៍​បាន ក្រោយពី​បាន​រង​បរា​ជ័យក្រោមស្នា​ដៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ៤-០ ក្នុងការ​ប្រកួត​ជើង​ទី​១​នៃ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ កាលពីថ្ងៃ​ពុធ​។

លោកបាន​ឲ្យដឹង​ថា៖​ «ខ្ញុំ​ទទួល​យក​ការ​បរា​ជ័យនេះ ហើយ​ខ្ញុំ​ដឹង​ថា វា​ប្រហែល​ជាមិនអាច​ទៅ​រួច​ឡើយ​ក្នុងការ​វាយ​បក​ផ្តួលក្រុម​ជម្រើស​ជាតិ​ថៃ ក្នុង​ជើង​ទី​២ ជាពិសេស ប្រសិន​​បើ​យើង​បាន​បង្ហាញពី​ទម្រង់​លេង​ដូច​ដែល​យើង​បាន​លេង​ក្នុង​តង់ទី​២​នៅ​រាត្រីនេះ​​។ ប៉ុន្តែ បាល់​មូល ហេតុនេះ យើង​មិន​បោះ​បង់​ចូល​ឡើយ​»​។ ក្រុម​ជម្រើស​ជាតិ​ថៃ បាន​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុងការ​ប្រកួត​ជើង​ទី​២ ខណៈ​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ពី​សំណាក់​តារាឆ្នើម Chanathip Songkrasin ក្នុងនោះ​រាប់បញ្ចូ​ល​ទាំង​គ្រាប់បាល់​បើកឆាក ក្រោយពី​លេង​បាន​ត្រឹម​តែ​៩០វិនាទី បាន​ជួយ​ថៃ យក​ឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ដោយងាយ​។

លោក​ Alexandre Polking គ្រូបង្វឹក​នៃក្រុម​ជ្រើស​ជាតិ​ថៃ បាន​និយាយ​ថា ពេល​នេះ ពាន​ហាក់ស្ថិតក្នុង​កណ្តាប់​ដៃ​របស់ក្រុម​ជម្រើស​ជាតិថៃ​ហើយ​។ លោក​បាន​ឲ្យដឹងថា៖ «ពេលនេះ យើង​មាន​ប្រៀប​ដ៏​ធំ ហើយពិតណាស់ យើង​មិន​គួរ​រីក​រាយ​ខ្លាំង​ពេកឡើយ ប៉ុន្តែ យើង​ដឹង​ថា ពេលនេះ វា​ស្ថិត​ក្នុង​ដៃ​របស់​យើង​ហើយក្នុងការនាំយក​ពាន​វិល​ទៅកាន់​ប្រទេស​ថៃ​វិញ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia