ការជជែកវែកញែកក្នុងពិភពបាល់ទាត់រវាងកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo គឺជាការប្រកួតប្រជែងមួយដែលមានរយៈពេលជិតមួយទសវត្សរ៍មកហើយ ខណៈដែលតារាឆ្នើមជំនាន់ក្រោយកីឡាករដែលមានកំនត់ត្រាថ្លៃបំផុតក្នុងលោក Neymar គឺជាកីឡាករចុងក្រោយបង្អស់ដែលបានស្តែងចេញពីគំនិតថ្លឹងថ្លែងនិងធ្វើការផ្តល់យោបល់ដល់រៀមច្បងទាំងពីរនេះ។ Neymar បាននិយាយនៅក្នុងវគ្គសំណួរនិងចម្លើយនៅលើ Chanel YouTube របស់ខ្លួនដោយត្រូវបានគេសួរថាតើរវាង Ronaldo និង Messi កីឡាករល្អជាងគេនោះ?

បន្ទាប់ពីការស្ទាក់ស្ទើរក្នុងពេលវេលាដ៏ខ្លី ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលបានទទួលស្គាល់ថា Messiកីឡាករអន្តរជាតិអាហ្សង់ទីនគឺល្អជាងដោយសារតែការបង្ហាញពីសមត្ថភាពបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់ៗ ខណៈដែល Ronaldo ជាកីឡាករដែលមានទម្រង់លេងនៅខ្សែបម្រើ-ប្រយុទ្ធស្លាបហើយបំលាស់ទី ជាខ្សែប្រយុទ្ធជួរមុខនិងជាអ្នកស៊ុតបាល់ទី។ Neymar ចង់មានន័យថា Ronaldo ត្រូវការប៉ះបាល់ពីមួយឬពីរបន្ថែមទៀត (ដៃគូ) ដើម្បីទទួលបានគ្រាប់បាល់និងការស៊ុតបាល់បញ្ចូលទី។

អតីតខ្សែប្រយុទ្ធក្រុម Barcelona បន្ថែមថា: Messi ជាអ្វីដែលអ្នកគ្រប់ៗគ្នា បានឃើញគាត់ស៊ុតបញ្ចូលទីក្នុងនាមជា ខ្សែបម្រើដ៏សំខាន់មួយ។ នៅពេលខ្លះ ខ្ញុំកំពុងដើរនៅលើទីលានគាត់បានស៊ុតបាល់បញ្ចូលទី។ដូច្នេះអាចថាបានគាត់ ល្អបំផុត។ Neymar ចង់បានន័យថាគាត់មិនបានចូលរួមជួយក៏ Messi អាចមានសមត្ថភាពបណ្តើរបាល់ស៊ុតបញ្ចូលទីបានដែរ។

Neymar កីឡាករ PSG វ័យ ២៦ឆ្នាំ រូបនេះធ្លាប់បានលេងប្រឈមជាមួយ Ronaldo និងលេងចាប់ដៃគូប្រយុទ្ធរួមគ្នាជាមួយ Messi មុនពេល សម្រេចចែកផ្លូវនិងលែងមានឪកាសបានលេងជាមួយ អ្នកឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ ទាំងពីររូបហើយផ្ទេរទៅលេងនៅក្លឹបយក្សPSGបារាំងនៅរដូវកាលមុនក្នុងតម្លៃកំនត់ត្រាថ្លៃបំផុតក្នុងលោកគឺ២២២លានយូរ៉ូ។

ប្រភព៖ foxsportsasia