មជ្ឈដ្ឋានបាល់ទាត់ពិភពលោកនាពេលបច្ចុប្បន្ននៅតែមិនអាចធ្វើការព្យាករណ៏ និង ស្ទង់មតិអោយបានពិតប្រាកដ​ពី​សមត្ថ​ភាពនរណាល្អ ល្អជាងនរណារវាងកំពូលតារាឆ្នើមទាំងពីរគឺ Cristiano Ronaldo និង Lionel Messi ដែលធ្លាប់​ជា​ប្រធានបទនៃការដេញដោយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មានការលើកឡើងពីទស្សន​ផ្ទាល់​ខ្លួនមួយរបស់​អតីត​គ្រូបង្វឹកឆ្នើមក្រុមអធិរាជសReal Madrid និង ធ្លាប់ជួយអេស្បាញឈ្នះពាន World Cup ២០១០ បានសម្តែង​នៅ​ចំណាប់​អារម្មណ៏សម្រាប់កីឡាករដែលបានសាងភាពល្បីល្បាញនៅលីកកំពូលទ្វីបអឺរ៉ុបរយៈពេលជិត២ទសវត្សកន្លងមកនេះ។  ថ្លែងទៅកាន់គេហទំព័រកីឡាអេស្បាញ Mundo Deportivo អតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Vicente Del Bosque បានផ្តល់មតិរបស់គាត់នៅលើការជជែកដេញដោលគ្នាជាមួយនិងបុរសម្នាក់ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ។

លោកBoque បាននិយាយថា: “គាត់ (Messi) តែងតែលេងបានយ៉ាងល្អ។ និងមានការសាងកំហុសតិច។ គាត់មាន​ភាព​ទៀង​ទាត់គួរអោយចាប់អារម្មណ៍។ និងមានសមត្ថភាពដ៏អស្ចារ្យ។ខ្ញុំជ្រើសយក Messi ។ ខ្ញុំធ្លាប់ឃើញ​គាត់លេង​បាល់​ទាត់ជា​មួយ​មិត្តភក្តិនៅតាមផ្លូវ។ ទោះបីជាយ៉ាងណាក៏ដោយ Cristiano មានភាពក្លាហានដ៏អស្ចារ្យ​ជាមួយ​នឹង​លក្ខខណ្ឌ​កាយ​សម្បទា និងបច្ចេកទេសដែលជាអ្នកស៊ុតបញ្ចូលទី​ដ៏អស្ចារ្យ​តាំង​​ពីកុមារភាពរហូតដល់យុវជន និ​ងរីកចំរើនដុះដាលយ៉ាង​ឆាប់​របស់ព្រមទាំងបានសាងកេរ្ត៏ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។ “

ការពិតនេះគ្រាន់តែជាទស្សនផ្ទាល់របស់គ្រូបង្វឹកម្នាក់ដែលធ្លាប់ដឹកនាំReal Madridប្រជែងជាមួយក្រុមដែលMessi​ធ្លាប់​លេងគឺBarcelonaប៉ុន្តែកំលុងពេលMessi​ចាប់ផ្តើមលូតលាស់ចេញពីថ្នាលយុវជន និងហក់ចូលទៅក្នុងឈុតធំរបស់ក្រុមនាកីឡាដ្ឋាន Camp Nou ពេលនោះលោកDelbosque បានចាកចេញពីក្រុមReal Madridនៅឆ្នាំ២០០៣។ ប៉ុន្តែពិភព​លោក​បា​នយល់ច្បាស់ពីការប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ Ronaldo ដែលបាន​ជួយក្រុម​បាល់ទាត់អាជីព​Man.U,Real Madrid និង ក្រុមជម្រើសជាតិព័រទុយហ្គាល់នាពេលកន្លងមកនោះ។

ប្រភព: Foxsportsasia