Cristiano Ronaldo បានអញ្ជើញ Lionel Messi ចេញទៅទទួលទានអាហារពេលល្ងាច ជាមួយគ្នាអំឡុងពេលផ្តល់បទសម្ភាសន៍អោយ BT Sport ក្រោយពីព្រឹត្តការណ៏ចាប់ឆ្នោតបែងចែកពូលការប្រកួតពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃទី២៩ សីហា ២០១៩ នៅម៉ូណាកូ។

Ronaldo ខ្សែប្រយុទ្ធ Juventus និង Messi ខ្សែប្រយុទ្ធក្រុម Barcelona ទាំងពីររូបមានវត្តមានក្នុងពិធីប្រគល់ពានរង្វាន់ដល់ខ្សែការពារ Virgil van Dijk ម្ចាស់ជ័យលាភីកីឡាករឆ្នើម (UEFA Men’s Best Player Award) ព្រមទាំងបង្ហាញពីទំនាក់ទំនងនិងការគោរពគ្នាក្នុងនាមកីឡាករកំនត់ត្រាឈ្នះពានបាល់មាស Ballon d’Or ៥ សម័យកាលដូចគ្នានោះផងដែរ។

អ្វីដែលជារឿងគួរចាប់អារម្មណ៏នោះគឺ Ronaldo បានអញ្ជើញ Messi ដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្នា ក្រោយពីមិនដែលមានឪកាសរយៈពេល ១៥ឆ្នាំកន្លងមកនេះ។ ខ្សែប្រយុទ្ធស្លាបវ័យ ៣៤ឆ្នាំសញ្ជាតិព័រទុយហ្គាល់បន្តថាៈ ពិតណាស់យើងមានទំនាក់ទំនងល្អ តែការពិតរវាងយើងទាំងពីរគឺមិនទាន់បានញ៉ាំអាហារពេលល្ងាចជាមួយគ្នាទេ ប៉ុន្តែខ្ញុំសង្ឃឹមថានៅថ្ងៃអនាគត វាពិតជាមានរឿងល្អកើតឡើង បើទោះជាយើងធ្លាប់ធ្វើការប្រកួតប្រជែង និងប៉ះទង្គិចរវាងគ្នានៅលើទីលានរាប់មិនអស់យ៉ាងណាក៏ដោយ។​ អ្វីដែលសំខាន់គឺពួកយើងមានមោទនភាព ដែលបានជាប់ឈ្មោះប្រវត្តិសាស្ត្របាល់ទាត់។

ប្រភព៖ sportbible

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង