ក្រុម Manchester United បានបើកទ្វារកីឡាដ្ឋាន Old Trafford ដើម្បីកត់ត្រាជ័យជម្នះដ៏ធំបំផុតក្នុងក្របខ័ណ្ឌ Premier League នៃរដូវកាលនេះ ខណៈដែលពួកគេបានផ្តួលក្រុមភ្ញៀវ Fulham នៅក្នុងការប្រកួតមួយដែលម្ចាស់ក្លឹបលោក Claudio Ranieri បានពិពណ៌នាថាជា “កូនចៀម ១១ក្បាល ប្រឆាំងនឹងចចកចំនួន ១១ក្បាលផងដែរ”។

៤គ្រាប់របស់ក្រុមលោក Jose Mourinho រកបានដោយកីឡាករ Young(១៣), Mata(២៨), Lukaku(៤២)និង Rashford នៅនាទីទី៨២ ខណៈក្រុមភ្ញៀវបានធ្វើការវាយបកបាន ១គ្រាប់វិញនៅនាទីទី៦៧ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រមុនពេលក្រុម Fulham នៅសល់អ្នកលេងតែ ១០នាក់ បន្ទាប់ពីកីឡាករ Anguissa ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។បញ្ចប់ការប្រកួតក្រុម Man.United ៤:១ Fulham។

ការទទួលជ័យជម្នះនេះជាការប្រកួតលើកដំបូងក្នុងក្របខ័ណ្ឌ Premier League ៥លើកចុងក្រោយរបស់ក្រុម Man United បានធ្វើឱ្យពួកគេដណ្តើមចំណាត់ថ្នាក់លេខ៦ ខណៈក្រុម Fulham ធ្វើអោយរបូតគ្រាប់បាល់រហូតដល់ទៅ ៤០គ្រាប់ក្នុង ១៦ប្រកួតនៅរដូវកាលថ្មីនេះ។

ក្រុមម្ចាស់ផ្ទះ Arsenal បានបើកទ្វារកីឡាដ្ឋាន Emirate Stadium ដើម្បីទទួលក្រុម Huddersfield Town ក្នុងសប្តាហ៏ទី១៦ កាលពីថ្ងៃសៅរ៏ទី៨ ធ្នូ ២០១៨នេះ។ ខ្សែបម្រើអ៊ុយរូហ្គាយ Lucas Torreira បានរកគ្រាប់បាល់ដ៏អស្ចារ្យដោយប្រើបច្ចេកទេសហក់ទាត់បាល់បកក្រោយបានសម្រេចនៅជិតចុងបញ្ចប់ការប្រកួតតង់ទី២ដើម្បីបំបែកការតស៊ូព្យាយាមរបស់ Huddersfield និងទទួលបានជ័យជំនះសម្រាប់ក្រុម Arsenal។ បច្ចុប្បន្ន Arsenal មានលេខរៀងទី៥ ស្មើនឹងក្រុម Chelsea ប៉ុន្តែមានគ្រាប់ស៊ុតបញ្ចូលទីតិចជាង។

ប្រភព៖ BBC