ការប្រកួតនៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga សប្តាហ៏ទី១៤ រវាងក្រុមម្ចាស់ផ្ទះ Schalke ០៤ និងក្រុមម្ចាស់ផ្ទះ Dormund កាលពីថ្ងៃទីសៅរ៏ ទី៨ ធ្នូ ២០១៨ នេះ។ កីឡាករ Delany បានរកគ្រាប់បាល់បើកឆាកដំបូងអោយក្រុមភ្ញៀវ នៅនាទីទី៧ មុនពេលកីឡាករ Jadon Sancho របស់អង់គ្លេសរកបានគ្រាប់បាល់ទី២ នៅនាទីទី៧៤ ជាគ្រាប់បាល់ជ័យជំនះ(និងជាគ្រាប់បាល់ទី៦ របស់ខ្លួននៅរដូវកាល ២០១៨-២០១៩ នេះ)មុនពេល Caligiuri រកបានគ្រាប់បាល់វាយបកតាមស្មើនៅនាទី៦១ ដោយបាល់ពិន័យ ១១ម៉ែត្រ។

បច្ចុប្បន្នក្រុម Dormund ស្ថិតនៅលេខរៀងទីកំពូលតារាង Bundesliga មាន ៩ពិន្ទុវ៉ាដាច់ក្រុមលេខ២ Bayern Munichខណៈ ក្រុម Borussia Monchengladbach អាចឡើងទៅឈរនៅលេខរៀងទី២ ក្បែរ Bayern Munich ប្រសិនក្រុមទទួលជ័យជម្នះនៅលើទឹកដីខ្លួនឯងជាមួយ Stuttgart នៅថ្ងៃអាទិត្យនេះ។

ការបរាជ័យក្នុងការប្រកួតនៅលើទឹកដីខ្លួនឯងជាមួយ Dortmund មានន័យថាក្រុម Schalke បានធ្លាក់ទៅកាន់លេខរៀងទី១៣ ស្របពេល Dortmund ដែលមិនស្គាល់ចាញ់សោះនៅរដូវកាលនេះមិនដែលធ្លាប់បានឈ្នះពានរង្វាន់លីកកំពូល Bundesliga អាល្លឺម៉ង់សោះគិតចាប់តាំងពីឆ្នាំ២០១២ អាចនិងមានឪកាសខ្ពស់នៅរដូវកាលនេះ ក្រោយពី Bayern Munich លើកពាន ៦ឆ្នាំជាប់គ្នារួចមក។

ប្រភព៖ BBC