លោក Jurgen Klopp បានអំពាវនាវឲ្យក្រុម Liverpool បង្ហាញពីទម្រង់លេង «យ៉ាងពិសេស» នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Napoli ក្នុងការប្រកួតកាត់សេចក្តីនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

ក្រុមរបស់លោក Klopp ត្រូវតែផ្តួលក្រុម Napoli នាកីឡដ្ឋាន Anfield ដើម្បីទទួលបានឱកាសក្នុងការឆ្លងផុតពីវគ្គចែកពូល ទៅកាន់វគ្គចាញ់ធ្លាក់។ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ ឬការឈ្នះតាមរយៈការរកបានគ្រាប់បាល់នាំមុខ២គ្រាប់ នឹងធ្វើឲ្យក្រុមហង្សក្រហមមួយនេះទៅវគ្គបន្ត។ ក្រុម Liverpool ប្រវត្តិសាស្ត្រប្រកបដោយភាពជោគជ័យក្នុងការប្រកួតក្របខ័ណ្ឌអឺរ៉ុប នៅលើទឹកដីខ្លួនឯង បើគិតចាប់តាំងពីការដណ្តើមបានជ័យជម្នះវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌអឺរ៉ុប លើក្រុម Saint-Etienne កាលពីឆ្នាំ១៩៧៧ ដែលបានចាប់ផ្តើមរជ្ជកាលរបស់ពួកគេក្នុងយុទ្ធនាការប្រចាំទ្វីបមួយនេះ។ ប្រវត្តិសាស្ត្រដ៏ល្អនោះ ជួយឲ្យលោក Klopp ពោរពេញដោយក្តីសង្ឃឹម ខណៈដែលលោកត្រៀមប៉ះការប្រកួតដ៏សំខាន់មួយជាមួយនឹងក្រុម Napoli ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាង Serie A និងមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល C ក្រោយពីបានផ្តួលក្រុម Liverpool ១-០ នៅពេលដែលពួកគេបានជួបគ្នាក្នុងប្រទេសអ៊ីតាលី កាលពីខែតុលា។

NAPLES, ITALY – Wednesday, October 3, 2018: Liverpool’s xxxx during the UEFA Champions League Group C match between S.S.C. Napoli and Liverpool FC at Stadio San Paolo. (Pic by David Rawcliffe/Propaganda)

ក្រុមរបស់អ៊ីតាលីមួយនេះ បានបន្តបង្ហាញពីទម្រង់លេងដ៏រឹងមាំ បើទោះបីបាត់បង់លោក Maurizio Sarri ដែលទៅដឹកនាំក្លិប Chelsea កាលពីខែកក្កដា ក៏ដោយ ខណៈដែលលោក Carlo Ancelotti បានចូលកាន់តំណែង ហើយលោក Klopp ដឹងថា Liverpool នឹងត្រូវតែបង្ហាញពីទម្រង់លេងមួយក្នុងចំណោមទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេដើម្បីទៅវគ្គបន្ត។ លោក Klopp បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «យើងពិតជាត្រូវធ្វើឲ្យប្រាកដចិត្តថា យើងត្រៀមរួចរាល់ក្នុងការជួបជាមួយនឹងក្រុម Napoli។ វាពិតជាលំបាកណាស់ក្នុងការចូលដឹកនាំ បន្ទាប់ពីគ្រូបង្វឹកដ៏ជោគជ័យម្នាក់ដូចជាលោក Sarri និងបង្កើតឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែ ពួកគេជាក្រុមដ៏ខ្លាំង»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ប្រភព៖ Channel News Asia