គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ របស់ខ្សែប្រយុទ្ធ Mohamed Salah និងការសង្គ្រោះបាល់យ៉ាងល្អនៅជិតបញ្ចប់ការប្រកួតពីសំណាក់អ្នកចាំទី Alisson បានជួយឲ្យក្រុម Liverpool ឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ក្រោយពីការយកឈ្នះទាំងស្វិតស្វាញក្នុងលទ្ធផល ១-០ លើក្រុម Napoli កាលពីថ្ងៃអង្គារ។

ក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុន Liverpool បានដឹងថា ការដណ្តើមបានជ័យជម្នះតាមរយៈការមានគ្រាប់បាល់នាំមុខ២គ្រាប់ ឬ ១-០ នឹងធ្វើឲ្យពួកគេឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយពីពូល C ហើយការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ Salah នៅនាទីទី៣៤ បានបង្ហាញថា គ្រប់គ្រាន់ ខណៈដែលពួកគេបានបញ្ចប់ដោយការឈរពីលើក្រុម Napoli ដោយសារតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង។

លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «វាពិតជាការប្រកួតដ៏អស្ចារ្យមួយ។ ខ្ញុំមិនប្រាកដចិត្តថា មានអ្នកចាត់ការទូទៅម្នាក់អាចមានមោទនភាពលើក្រុមមួយជាងខ្ញុំឡើយ»។ ក្រុម Paris Saint-Germain បានឈានទៅវគ្គបន្ត ក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល ក្រោយពីបានយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល ៤-១ ស្របពេលខ្សែប្រយុទ្ធ Neymar, Kylian Mbappe និង Edinson Cavani សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី។ Liverpool រកបានគ្រាប់បាល់ដ៏សំខាន់នាកីឡដ្ឋាន Anfield ខណៈដែល Salah បានអូសបាល់ផុតខ្សែការពារ Kalidou Koulibaly ក្នុងប្រអបគ្រោះថ្នាក់ និងបានស៊ុតបាល់បានប្រឡោះជើងរបស់ David Ospina ចូលទីយ៉ាងល្អ៕

ប្រភព៖ Channel News Asia