ក្រុម Olympiakos បានទម្លាក់ក្រុម AC Milan ឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានផ្តួលក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប៧សម័យកាលមួយនេះ ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតនៅប្រទេសក្រិក កាលពីថ្ងៃព្រហស្បតិ៍។

ស្របពេលជាមួយគ្នានេះ អ្នកគាំទ្ររបស់ក្រុម Eintracht Frankfurt បានធ្វើកុប្បកម្ម អំឡុងពេលក្រុមរបស់អាល្លឺម៉ង់មួយនេះ បានយកឈ្នះ ២-១ នៅលើទឹកដីក្រុម Lazio ហើយក្រុម Celtic បានឈានទៅវគ្គបន្ត បើទោះបីចាញ់ក្រុម Salzburg នាកីឡដ្ឋាន Celtic Park ក៏ដោយ។ គ្រាប់បាល់ប៉េណាល់ទីប្រធានក្រុម Kostas Fortounis នៅរយៈពេល៩នាទីចុងក្រោយ បានធ្វើឲ្យក្រុមរបស់ក្រិក បញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៃពូល F ពីលើក្រុម AC Milan របស់លោក Gennaro Gattuso ដែលបានគិតថា ក្រុមរបស់លោកអាចធ្វើការវាយបកវិញ នៅពេលដែលខ្សែការពារ Cristian Zapata រកបាន១គ្រាប់វិញក្នុងរយៈពេលតិចជាង២នាទី ក្រោយពីបានធ្វើឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ២-០ តាមរយៈការធ្វើឲ្យបាល់ចូលទីខ្លួនឯង។

ក្រុម Olympiakos បានបញ្ចប់ដោយមាន១០ពិន្ទុស្មើជាមួយនឹងក្រុម AC Milan ប៉ុន្តែ បានឈានទៅវគ្គបន្ត ដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ក្រោយពីក្រុម AC Milan ក៏បានយកឈ្នះ ៣-១ ផងដែរ លើក្រុមរបស់ក្រិកមួយនេះ កាលពីខែតុលា ហើយពួកគេបានបញ្ចប់ក្នុងការប្រកួតវគ្គចែកពូល ដោយដេញតាមពីក្រោយនាំមុខក្នុងពូល Real Betis ២ពិន្ទុ។ អ្នកគាំទ្រ៥នាក់របស់ក្រុម Eintracht Frankfurt ត្រូវបានឃាត់ខ្លួនក្នុងពេលប៉ះទង្គិចជាមួយនឹងប៉ូលិស ក្នុងទីក្រុងរ៉ូម នៅមុនពេលការប្រកួតពូល H ជាមួយនឹងក្រុម Lazio ស្របពេលអ្នកគាំទ្រក្រុមអាល្លឺម៉ង់ជិត៩០០០នាក់ បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Stadio Olimpico៕

ប្រភព៖ Channel News Asia