ចុងបញ្ចប់នៃការប្រកួតក្របខ័ណ្ឌ Champions League កំពុងខិតកាន់តែជិត ហើយការរំភើបបានចាប់ផ្តើមដើម្បីពង្រឹងលើក្រុមដែលនឹងប្រឈមគ្នានៅក្នុងវគ្គ 16 ចុងក្រោយ។

វគ្គ16 ចុងក្រោយនៃក្របខ័ណ្ឌ Champions League ត្រូវបានបញ្ចប់ដោយមានដូចជា Liverpool និង Tottenham ដែលជាក្រុមនឹងឈានទៅវគ្គ 16 ក្រុមចុងក្រោយ ហើយក្នុងនោះក៏មានដូចជាក្លឹប Barcelona, Man City, Real Madrid, Juventus និង Bayern Munich និងក្រុមមួយចំនួនទៀតផងដែល។ ហើយអ្វីដែលយើងទន្ទឹងរង់ចាំនៅពេលនេះ គឺការចាប់ក្រុមណាប្រកួតជាមួយក្រុមណានៅក្នុងវគ្គចាញ់ធ្លាក់នោះ។ ហើយខាងក្រោមនេះគឺជាការបរិច្ចេកនៃការគូរផ្គងក្រុមប្រកួត Champions League ឆ្នាំ 2018-19 វគ្គ 16 ចុងក្រោយដែលអ្នកត្រូវការដឹង។

ការចាប់ឆ្នោតសម្រាប់វគ្គ 16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ2018។ ហើយវានឹងត្រូវបានប្រារព្ធធ្វើឡើងនៅ Nyon នៅទីស្នាក់ការកណ្តាលនៃ UEFA ហើយកិច្ចដំណើរការនីតិវិធីនឹងចាប់ផ្តើមនៅម៉ោង 6 ល្ងាច ម៉ោងនៅកម្ពុជាយើង។

ប្រភព៖ Goal