ក្រុម Liverpool នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯក ៥សម័យកាល Bayern Munich ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្របពេលដែលក្រុមធ្លាក់ទម្រង់លេង Manchester United របស់លោក Jose Mourinho នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំង Paris Saint-Germain។

ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រូវបានចាប់ឆ្នោតឲ្យជាមួយនឹងក្រុម Ajax ក្នុងការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Nyon ខណៈដែលក្រុមយក្សអេស្ប៉ាញមួយនេះ នឹងប្រមាញ់រកការឈ្នះពានជាលើកទី៥ ក្នុងរយៈពេល ៦រដូវកាល ហើយ Lionel Messi និង Barcelona នឹងជួបជាមួយនឹងក្រុម Lyon។ ទាំងក្រុម Liverpool និង Bayern សុទ្ធសឹងមានប្រពៃណីជាច្រើនក្នុងយុទ្ធនាការនេះ ខណៈដែលលោក Jurgen Klopp នឹងវិលទៅកាន់មាតុភូមិរបស់លោកវិញដើម្បីជួបជាមួយនឹងក្រុមដែលបានផ្តួលក្រុម Borussia Dortmund team របស់លោកក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៣។

ក្រុម Liverpool ដែលជាជើងឯករងកាលពីឆ្នាំមុន បច្ចុប្បន្នជាក្រុមកំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អ និងកំពុងនាំមុខលើតារាង Premier League ស្របពេលដែល Bayern មិនបានស្ថិតក្នុងទម្រង់លេងដ៏ខ្លាំងរបស់ពួកគេក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះឡើយ។ ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងទី១ នាថ្ងៃទី១២ ឬទី១៣ ខែកុម្ភៈ និងថ្ងៃទី១៩ ឬទី២០ ខែកុម្ភៈ ខណៈដែលការប្រកួតជើងទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ឬទី៦ និងទី១២ ឬទី១៣ ខែឧសភា៕

ការចាប់ឆ្នោតសម្រាប់ Champions League វគ្គ ១៦ក្រុមចុងក្រោយ

Schalke 04 v Manchester City
Atletico Madrid v Juventus
Manchester United v Paris Saint-Germain
Tottenham Hotspur v Borussia Dortmund
Lyon v Barcelona
Roma v Porto
Ajax v Real Madrid
Liverpool v Bayern Munich

ប្រភព៖ Sport