ការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup នៅរាត្រីថ្ងៃពុធនេះគឺជាជំនួបសំខាន់រវាងគូប្រជែងនិងជាក្លឹបមានមូលដ្ឋានរួមទីក្រុងឡុង ខណៈការប្រកួតនេះ ក្រុម Arsenal ត្រូវបើកទ្វារកីឡាដ្ឋានទទួលក្រុម Tottenham នៅកីឡាដ្ឋាន Emirates Stadium។

ខាងក្រោមនេះគឺជាការព្យាករណ៏ការប្រកួតរវាងក្រុមទាំងពីរៈ

១.ពត៌មានក្រុម Arsenal

ការប្រកួតមិនដែលចាញ់ ២២ប្រកួតកន្លងមករបស់ Arsenal បានឈានដល់ទីបញ្ចប់បន្ទាប់ពី ត្រូវបានក្រុម Southampton ផ្តួលក្នុងលទ្ធផល ៣:២ កាលពីសប្តាហ៏មុន។ លោក Emery អាចនិងដាក់កីឡាករវ័យក្មេងមួយចំនួនអោយចូលលេងក្នុងការប្រកួតនេះ មានដូចជាៈ Ainsley Maitland-Nile និង Nathaniel Eketiah ខណៈដែលកីឡាករ Hector Bellerin, Rob Holding និង Kostantinos Mavropanos ខណៈពេល Shkodran Mustafi ប្រឈមនឹងការធ្វើតេស្តកាយសម្បទាថារូបគេ អាចចូលរួមក្នុងការប្រកួតនេះបានរឺមិនបាន។

២.ពត៌មានក្រុម Tottenham

ក្រុមមាន់ខ្នាយ Tottenham ធ្លាប់រងបរាជ័យចាញ់ក្រុម Arsenal កាលពី៣សប្តាហ៏មុននៅក្របខណ្ឌ Premier League ម្តងរួចមកហើយ។ Eric Dier ត្រូវខកខានបង្ហាញវត្តមានរហូតដល់ខែមករា ដូចគ្នានេះផងដែរ Foyth, Sanchez, Wanyama, Aurier និង Dembele ក៏អវត្តមានដយសារតែកំពុងព្យាបាលរបួស។

៣.ប្រវត្តិជួបគ្នា

នៅក្នុងការប្រកួតដំបូងរវាងក្រុមទាំងពីរនៅរដូវកាលនេះក្រុមកាំភ្លើងធំ Arsenal បាន ផ្តួលក្រុម Tottenham ក្នុងលទ្ធផល 4-2 នៅលើទឹកដីរបស់ក្រុម Emirates នៅដើមខែធ្នូ។ Tottenham មិនដែលឈ្នះArsenalនៅកីឡាដ្ឋាន Emirates ចាប់តាំងពីឆ្នាំ២០១0មក។ ក្នុងក្របខ័ណ្ឌ League Cup ក្រុម Tottenham ធ្លាប់ឈ្នះត្រឹមតែបីប្រកួតប៉ុណ្ណោះសម្រាប់ក្រុម ក្រុមកាំភ្លើងធំArsenal មានកំនត់ត្រាច្រើនជាងគឺធ្លាប់ឈ្នះរហូតដល់ដងឯណោះ។

៤. ជម្រើស១១នាក់ដំបូងសម្រាប់ក្រុមទាំងពីរ

Arsenal: Cech; Lichtsteiner, Sokratis, Koscielny, Maitland-Niles; Guendouzi, Xhaka; Mkhitaryan, Ozil, Ramsey; Lacazette

Tottenham Hotspur: Vorm; Walker-Peters, Alderweireld, Foyth, Davies; Winks, Skipp; Son, Alli, Lucas; Kane

ប្រភព៖ besoccer