ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វារកីឡាដ្ឋាន Emirate Stadium ដើម្បីស្វាគមន៏ក្រុម Burnley នៅក្របខណ្ឌ Premier League សប្តាហ៏ទី១៨ នាថ្ងៃសៅរ៏ទី២២ ខែធ្នូ ២០១៨។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង កីឡាករ Piere Emeric Aubameyang មានឪកាសរកបានគ្រាប់បាល់នាំមុខ និងគ្រាប់បាល់ទី២ នៅនាទីទី(១៤, ៤៨) អោយក្រុមម្ចាស់ផ្ទះ Arsenal មុនពេលកីឡាករ Barnes របស់ក្រុមភ្ញៀវ Burnley មានឪកាសវាយបកតាមពីក្រោយ ១គ្រាប់វិញនៅនាទីទី៦៣។

ការប្រកួតបានបន្តដល់នាទីទី៩០+ ខ្សែប្រយុទ្ធស្លាប Alex Ewobi បានបន្ថែមគ្រាប់បាល់ ១គ្រាប់់ទៀត និងបន្តរក្សាលទ្ធផលរហូតដល់បញ្ចប់ការប្រកួត រវាងក្រុមទាំងពីរគឺArsenal ៣:១។
ក្រុម Southampton បានបញ្ចប់កំនត់ត្រាមិនដែលស្គាល់ចាញ់ ២២ប្រកួតរបស់ Arsenal កាលពីសប្តាហ៍មុន ស្របពេលក្រុមកាំភ្លើងធំក៏បានចេញពីការប្រកួតពានរង្វាន់ Carabao Cup ក្រោមថ្វីជើង Tottenham នៅពាក់កណ្តាលសប្តាហ៍ហើយ ដូច្នេះជ័យជំនះនេះជាការឆ្លើយតបដល់អ្នកគាំទ្រនៅឯកីឡាដ្ឋាន Emirates Stadium ដើម្បីប្រជែងយកតំណែងក្រុមកំពូលទាំង៤ នៅបំណាច់រដូវកាលនេះ។

Arsenal បច្ចុប្បន្នមាន ៣៧ពិន្ទុស្មើជាមួយក្រុមលេខរៀងទី៤ Chelsea និងមានគម្លាតពីក្រុមកំពូលតារាង Liverpool ចំនួន ១១ពិន្ទុ។

ការប្រកួតមួយគូទៀតរវាងក្រុមម្ចាស់ផ្ទះតោខៀវ Chelsea និងក្រុមភ្ញៀវកញ្ជ្រោងខៀវ Leicester City បានបញ្ចប់ទៅ ក្នុងលទ្ធផល Chelsea ១:0 Leicester City ស៊ុតបញ្ចូលទីដោយកីឡាករ Jamie Vary នៅនាទីទី៥១ ដើមតង់ទី២។ ក្រុម Chelsea មានឪកាសក្នុងការគ្រប់គ្រងបាល់និងរកគ្រាប់បាល់បញ្ចូលទីនៅតង់ទី១ និងទី២ ដោយកីឡាករឆ្នើម Eden Hazard ប៉ុន្តែមិនមានសំណាង។ បរាជ័យនៅក្នុងកីឡាដ្ឋាន Stamford Bridge នៅទឹកដីខ្លួនឯងនេះជាលើកទី១ ហើយសម្រាប់ Chelsea ចាប់តាំងពីចាប់ផ្តើមរដូវកាលថ្មីនេះ។

សម្រាប់ក្រុមភ្ញៀវ Leicester City គឺជាជ័យជំនះលើកទី១ ក្នុងចំណោមការប្រកួត ១១លើកចុងក្រោយ បាននាំក្រុមរបស់ លោក Claude Puel អោយឡើងមកឈរនៅលេខរៀងទី៩ ខណៈក្រុម Chelsea បន្តឈរនៅចំណាត់ថ្នាក់ទី៤ មាន គម្លាត ១១ពិន្ទុពីក្រុមកំពូល។

ប្រភព៖ BBC