លោក Ole Gunnar Solsjkaer ដែលជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ក្រុមបិសាចក្រហម Manchester United បានសារភាពថាគាត់បានទាក់ទងជាមួយលោក Sir Alex Ferguson ដើម្បីពិភាក្សាគ្នាជាមួយអ្នកចាត់ការសញ្ជាតិស្កុតឡេនលោក Ferguson ដើម្បីអោយរូបលោកដើរតួនាទីអំពីជាអ្នកពិគ្រោះយោបល់ដ៏សំខាន់ម្នាក់ ដើម្បីបន្តអោយក្រុមឈានត្រលប់មករកភាពខ្លាំងវិញ។អតីតខ្សែប្រយុទ្ធលោក Solsjaker ព្រមទាំងអះអាងបន្ថែមថាលោកនិងប្រតិបត្តិតាមនៅទស្សនវិស័យ របស់លោក Ferguson ដែលជាការលើកឡើងនៅមុនពេលជំនួបផ្តួលក្រុម Cardiff ៥:១។

លោក Sir Alex Ferguson គ្រូបង្វឹកដ៏ល្បីល្បាញរូបនេះតែងតែស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលដើម្បីចូលរួមដោះស្រាយបញ្ហានានារបស់ក្លឹបចាប់តាំងពីគាត់ចូលនិវត្តន៍នៅឆ្នាំ២០១៣ ។ គេហទំព័រ The Sun បានអះអាងថាចាប់តាំងពីលោក Jose Mourinho ត្រូវបានក្លឹបបញ្ចប់តំណែងរួចមក លោក Ferguson និងខិតកាន់តែកៀកក្នុងការចូលរួមជាមួយអ្នកចាត់ការដែលជាអតីតកូនក្រុមរបស់លោកពីមុនគឺលោក Solskjaer។

អ្នកចាត់ការដ៏ជោគជ័យនៅក្របខណ្ឌ Premier League អង់គ្លេសដែលនិងឈានចូលដល់វ័យ ៧៧ឆ្នាំនៅចុងឆ្នាំ២០១៨ លោក Sir Alex Ferguson ទើបតែទទួលរងជំងឺហូរឈាមក្នុងខួរក្បាលនៅពាក់កណ្តាលឆ្នាំ២០១៨ ហើយទទួលការវះ កាត់និងទើបតែជាសះស្បើយកំលុងពេលប៉ុន្មានខែកន្លងមកនេះ។ ជាមួយគ្នានោះផងដែរអនុប្រធានប្រតិបត្តិក្លឹបនិងជាប្រធានហិរញ្ញវត្តុទិញដូរកីឡាករបានស្នើអោយលោក Sir Alex Ferguson នាំយកអតីតជំនួយការគ្រូបង្វឹកដ៏មានបទពិសោធន៏ម្នាក់ទៀតគឺលោក Mike Phealan ដើម្បីមកបំពេញការងារនេះរួមគ្នាផងដែរ។

ប្រភព៖ msn