កាលពីប៉ុន្មានឆ្នាំមុនហើយមិនបានបញ្ជាក់ពីពេលវេលានៅពេលដែលមានការចោតសួរទៅកាន់លោក Arsene Wenger អតីតអ្នកចាត់ការទូទៅក្រុម Arsenal កំលុងពេលលោកដឹកនាំ នៅក្របខណ្ឌ Premier League បណ្តាញសារពត៌មាន បានសួរសំនួរដ៏មានសារៈសំខាន់មួយថាតើលោកគាទ្រ និងជ្រើសរើសកីឡាករបាល់ទាត់មួយណារវាង Lionel Messi និង Cristiano Ronaldo?

មិនបង្អង់យូរ និង ឆ្លើយដោយហ្មត់ចត់ លោក Wenger អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះបានលើកឡើងថា Messi គឺជាកីឡាករល្អបំផុត។ លើសពីនេះទៅទៀតគាត់ត្រូវគេសួរថាតើនរណាដែលគាត់ចាត់ទុកថាជាកីឡាករ ដ៏ល្អបំផុតគ្រប់ពេលវេលាពេលនោះបុរសដែលដឹកនាំក្រុម Arsenal ជាង ២១ឆ្នាំក៏បានឆ្លើយចម្លើយដូចគ្នានេះផងដែរនោះគឺ ខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីន Lionel Messi។

លោក Wenger បានថ្លែង ការកោតសរសើរចំពោះតារាបាល់ទាត់អាហ្សង់ទីនក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយផ្សេងទៀត និងបានបង្ហើបឱ្យដឹងថាគាត់ជិតស្និទ្ធនឹង Messi ពេលរូបគេនៅមានអាយុ ១៥ឆ្នាំនិងកំពុងលេងក្នុងថ្នាលយុវជន Barcelona មុនពេលអភិវឌ្ឍខ្លួនមកកាន់ឈុតធំរបស់ក្រុមនៅតំបន់ Catalan មួយនេះ ហើយសាងភាពល្បីល្បាញជុំវិញពិភពលោកមកដល់ពេលបច្ចុប្បន្ន។ ទីបំផុតក្តីប៉ងប្រាថ្នារួមការងារជាមួយគ្នាមិនអាចកើតមានឡើងបាន ហើយពេលនោះលោក Wenger សម្រេច នាំយកកីឡាករខ្សែបម្រើ Cesc Fabregas ដែលហ្វឹកហាត់ចេញពីសាលាក្លឹប Barcelona ដូចគ្នាមកជំនួសវិញ។

ប្រភព៖ foxsportsasia