ក្រុម Liverpool បានបន្ថែមការនាំមុខ ៦ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមកំពុងមានពិន្ទុនាំមុខលើតារាងមួយនេះ បានយកឈ្នះលើក្រុម Newcastle យ៉ាងងាយក្នុងលទ្ធផល ៤-០ នាកីឡដ្ឋាន Anfield ហើយក្រុម Manchester City បានរងបរាជ័យជាលើកទី២ ក្នុងរយៈពេល ៥ថ្ងៃ ដោយចាញ់នៅលើទឹកដីក្រុម Leicester ២-១។
ក្រុម Tottenham បានឡើងឈរពីលើក្រុម Man City ក្នុងចំណាត់ថ្នាក់លេខ២ ក្រោយពីបានលត់ក្រុម Bournemouth យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ស្របពេលក្រុម Eden Hazard បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុម Chelsea បានយកឈ្នះ ២-១ លើទឹកដីក្រុម Watford ប៉ុន្តែ ក្រុមឈរលេខ៤ Arsenal ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Brighton។ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានព្យាយាមនាពេលថ្មីៗនេះដើម្បីសង្កត់ធ្ងន់ថា វានៅតែឆាប់ពេកហើយសម្រាប់ក្រុមរបស់លោកក្នុងការនិយាយពីការបញ្ចប់ការរង់ចាំអស់រយៈពេល៣ទសវត្សរ៍ ដើម្បីឈ្នះពានលីក នៅខែធ្នូនេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ការដណ្តើមបានជ័យជម្នះ១ផ្សេងទៀត និងការការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនជាលើកទី១២ក្នុងការប្រកួត១៩លើកនៃក្របខ័ណ្ឌ Premier League នឹងផ្តល់ការសង្ស័យតិចតួចណាស់ចំពោះការរំពឹងទុកផ្សេងៗ នៅមុនពេលសប្តាហ៍ដ៏សំខាន់សម្រាប់ក្រុម Liverpool ខណៈដែល Arsenal នឹងធ្វើដំណើរទៅកីឡដ្ឋាន Anfield នៅថ្ងៃសៅរ៍ ខាងមុខនេះ នៅមុនពេលធ្វើដំណើរទៅជួបក្រុម Man City នាថ្ងៃទី៣ ខែមករា។ លោក Klopp បានបញ្ជាក់ថា៖ «ការនាំមុខ៦ពិន្ទុដាច់មិនមានន័យអ្វីឡើយ។ យើងនឹងត្រូវលេងជាមួយនឹងក្រុម Arsenal និង Man City។ វាជារឿងល្អដែលយើងមាន៦ពិន្ទុបន្ថែមទៀតច្រើនជាងក្រុមផ្សេង ឬ៧ពិន្ទូនោះ»៕
ប្រភព៖ Channel News Asia