អវត្តមានខ្សែការពារដល់ទៅ 5រូប ព្រមជាមួយខ្សែបម្រើ 2រូប ធ្វើអោយក្រុមកំពុងធ្លាក់ជើង Stoke City កាន់តែមានផលវិបាកក្នុងការបង្ហាញទម្រង់លេងក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ Chelsea នាការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី21 នៅកីឡាដ្ឋាន Stamford Bridge។

ម្ចាស់ជើងឯក Premier League ក្រុម Chelsea មិនបានដាក់កីឡាករឆ្នើម Eden Hazard អោយចូលលេងទេ ប៉ុន្តែកីឡាករ Rudiger ជាអ្នកគ្រាប់បាល់នាំមុខមុនដោយការតែតបញ្ចូលទីនៅនាទីទី3 និងកីឡាករខ្សែបម្រើ Drink water បានរកគ្រាប់បាល់ពីការស៊ុតពីចំងាយយ៉ាងស្អាតនៅនាទីទី6 ខណៈខ្សែបម្រើ Pedro ជាអ្នកជួយបន្ថែម គ្រាប់បាល់ទី3 អោយក្រុមនៅនាទីទី23 នាំមុខបណ្តោះអាសន្នក្រុមភ្ញៀវ Stoke City ដោយលទ្ធផល 3:0 នៅតង់ទី1។ ការប្រកួតបានបន្តចូលមកដល់តង់ទី2 នាទីទី73 ខ្សែវបម្រើស្លាប Willian មានឪកាសតាមតាមរយៈស៊ុតបាល់ពិន័យ 11ម៉ែត្រ មុនពេលកីឡាករ Zappacota បន្ថែមគ្រាប់បាល់ទី5 មុនបញ្ចប់តង់ទី2 ជាលទ្ធផលក្រុម Chelsea 5:0 Stoke City ។

គ្រូបង្វឹកដែលនាំក្រុម Chelsea លើកពានសម្រាប់ការមកដឹកនាំក្រុមរដូវកាលដំបូង ប៉ុន្តែពេលនេះមានគម្លាតពីក្រុមកំពូលតារាង Man.City 13ពិន្ទុលោក Conte បានថ្លែងប្រាប់ BBC Sport ថា៖ ថ្ងៃនេះយើងបានទទួលលទ្ធផលល្អជាមួយការបញ្ចប់ឆ្នាំថ្មីសម្រាប់ក្រុម អ្នកគាំទ្រកីឡាករ និងរូបខ្ញុំផ្ទាល់។ សម្រាប់បទពិសោធន៏ដំបូងនៅក្របខណ្ឌកំពូលនេះ វាមិនមែនជារឿងងាយនោះទេដើម្បីឈ្នះជើងឯក ដូច្នេះខ្ញុំសូមថ្លែងអំណរគុណដល់ក្លឹបដែលបានផ្តល់ឪកាសអោយខ្ញុំ។ ក្រុម Man.City កំពុងបង្ហាញទម្រង់លេងបានល្អនៅពេលនេះ យើងនិងព្យាយាមតស៊ូគ្រប់បែបយ៉ាងដើម្បីលទ្ធផល 3ពិន្ទុ ដូចយប់នេះបន្តទៀត ហើយនៅទីបំផុតនៃរដូវកាលនោះយើងនិងឃើញមានអ្វីកើតឡើង។