ឪពុករបស់ Eden Hazard លោក Thierry Hazard បានប្រាប់សារពត៌មាន Le soir ថា៖ កូនប្រុសរបស់លោក កីឡាករខ្សែបម្រើនាំលេង Eden Hazard បានបដិសេធមិនបន្តកិច្ចសន្យាថ្មីជាមួយក្រុម Chelsea នោះទេ ហើយកំពុងតែសម្លឹងរកច្រកចេញ គោលដៅគឺដើម្បីផ្លាស់ទៅកាន់កីឡាដ្ឋាន Santiago Bernabeu របស់ក្រុមស្តេចស Real Madrid នាពេលខាងមុខនេះ។
ទោះបីជាយ៉ាងណាលោក Thierry បានបន្តថា៖ គាត់(Hazard) មិនទាន់មានកិច្ចព្រមព្រៀងអ្វីជាផ្លូវការ ជាមួយអ្នកចាត់ការទូទៅលោក Zinidine Zidane នៅឡើយទេ ប៉ុន្តែគាត់គឺជាកីឡាករម្នាក់ដែល តែងតែកោតសរសើរដល់ក្លឹប Real Madrid និងក្លឹប Paris Saint Germain។
Hazard បានផ្ទេរពីក្រុម Lille មក Chelsea កាលពីឆ្នាំ2012 និងបានជួយក្រុមលើកពានធំៗដូចជា English Premier League 2ដង(2014-2015) និង (2016-2017) ជាមួយការបង្ហាញទម្រង់លេងល្អពីមួយឆ្នាំទៅមួយ ឆ្នាំក្លាយជា Keyplayer ដ៏សំខាន់របស់ក្រុមនាពេលបច្ចុប្បន្ន។
ប្រភព៖ 90min