កីឡាករឆ្នើមពីររូបរបស់ក្រុម Man.City គឺខ្សែបម្រើ Kevin De Bruyne ត្រូវបានសែងចេញ នៅមុនពេលបញ្ចប់ការ ប្រកួតដោយលទ្ធផល 0:0 រវាងក្រុមម្ចាស់ផ្ទះ Crystal Palace និង Man.City កាលពីថ្ងៃអាទិត្យកន្លងមកនេះ នៅកីឡាដ្ឋាន Selhurst Park ខណៈកីឡាករ Gabriel Jesus ក៏ត្រូវបានបញ្ចនចេញពីទីលានប្រកួតតាំងពីដើមទីដំបូងក្នុងអការៈឈឺចាប់ និងស្រក់ទឹកភ្នែក ដោយការរងរបួសជង្គង់ ស្របពេលគ្រូបង្វឹកលោក Pep Guadiola បានបញ្ជាក់ប្រាប់ថា៖ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ អាចនឹងត្រូវអវត្តមានពីមួយខែ ទៅពីរខែផងដែរ។

LONDON, ENGLAND – DECEMBER 31: Gabriel Jesus of Manchester City stretches as he battles with Andros Townsend of Crystal Palace during the Premier League match between Crystal Palace and Manchester City at Selhurst Park on December 31, 2017 in London, England. (Photo by Clive Rose/Getty Images)

Soccer Football – Premier League – Crystal Palace vs Manchester City – Selhurst Park, London, Britain – December 31, 2017 Manchester City’s Gabriel Jesus goes off injured REUTERS/David Klein EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or “live” services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.
De Bruyne កីឡាករក្រុមជម្រើសជាតិបែលហ្សិក នៅរដូវកាលនេះ បានបង្ហាញសកម្មភាព និងទម្រង់លេងយ៉ាងលេចធ្លោជួយអោយក្រុមទទួលជោគជ័យជាបន្តបន្ទាប់នៅរដូវកាលនេះ។ ប៉ុន្តែអតីតកីឡាករក្រុម Chelsea រូបនេះ បានរងរបួសដោយសារការប៉ះទង្គិចគ្នាជាមួយកីឡាករ Jason Puncheon កំលុងពេលជិតចប់ការប្រកួតទៅហើយ។


អ្នកចាត់ការទូទៅក្រុម Man.City លោក Pep Guadiola បានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតផងដែរថា៖ នៅតង់ទី2 យើងធ្វើបានល្អបន្តិចជាងតង់ទី1 ប៉ុន្តែយើងមានបញ្ហាបន្តិចបន្តួចនៅទីបញ្ចប់ តែអ្នកចាំទី Ederson បានជួយសង្គ្រោះក្រុមបានជាមួយលទ្ធផល 1ពិន្ទុ។ កីឡាករ Jesus និង De Bruyne ក៏ខកខានក្នុងការចូលលេងក្នុងជំនួបកាលពីយប់ថ្ងៃទី2 មករា ខណៈក្រុម Man.City ផ្តួលក្រុម Watford កីឡាដ្ឋាន Etihad Stadium ដោយលទ្ធផល 3:1។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca
Visa : cambosport