លោក Arsene Wenger បានលុបចោលនូវការព្រួយបារម្ភផ្សេងៗរបស់អ្នកគាំទ្រនៃក្រុម Arsenal កាលពីថ្ងៃអង្គារ តាមរយៈការបញ្ជាក់ថា លោកនឹងជំនួសកន្លែងរបស់តារាឆ្នើម Alexis Sanchez និង Mesut Ozil ជាមួយនឹងកីឡាករកម្រិតពិភពលោក ប្រសិនបើពួកគេត្រូវចាកចេញ។
ទាំងកិច្ចសន្យារបស់ Sanchez ដែលស្ទើរតែបានផ្ទេរទៅកាន់ក្លិប Manchester City នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករកាលពីខែសីហានោះ និងកិច្ចសន្យារបស់ Ozil សុទ្ធសឹងផុតកំណត់នៅចុងរដូវកាលនេះ។ ឥរិយាបថ និងការតាំងចិត្តរបស់ Sanchez ចំពោះក្លិបនេះ ត្រូវបានចោទសួរដោយអ្នកគាំទ្រ ហើយមិត្តរួមក្រុមរបស់គេមួយចំនួនមិនបានចូលរួមអបអរខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះឡើយ ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-២ លើក្រុម Crystal Palace ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍។
លោក Wenger ដែលការទិញចូលកីឡាករថ្មីរបស់លោកបានស្ថិតក្នុងចំណុចដ៏ជូរចត់ជាមួយនឹងអ្នកគាំទ្រមួយចំនួនរបស់ Arsenal នោះ បានបញ្ជាក់ថា លោកនឹងត្រួតពិនិត្យមើលកីឡាករនានាក្នុងពេលបើកទីផ្សារដោះដូរនាពេលបច្ចុប្បន្ន។ នៅមុនពេលក្រុម Arsenal ជួបជាមួយនឹងក្រុម Chelsea នៅរាត្រីនេះ លោក Wenger បានឲ្យដឹងថា៖ «យើងបើកចំហរចំពោះតួនាទីណាក៏ដោយ សម្រាប់កីឡាករដ៏អស្ចារ្យដែលអាចជួយដល់យើង។ វាអាស្រ័យទៅលើបញ្ហារបួសផងដែរ។ វាក៏អាស្រ័យទៅលើកិច្ចសន្យារបស់កីឡាករដែលឈានដល់ទីបញ្ចប់ផងដែរ»៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia
Via :cambosport
លោក Wenger សន្យា ទិញចូលកីឡាករកម្រិតពិភពលោកដើម្បីជំនួសកន្លែង Sanchez និង Ozil
អត្ថបទទាក់ទង