ក្រុមបិសាចក្រហមកំពុងប្រឈមនឹងក្តីបារម្មណ៏មួយថ្មីទៀត ក្រោយពីខ្សែប្រយុទ្ធ Anthony Martial កំពុងមានបញ្ហារបួស បន្ទាប់ពីមិត្តរួមក្រុម Romelu Kukaku និង Zlatan Ibrahimovic ទាំងពីរនាក់ នៅកំពុងរងរបួសនៅឡើយ។ ខ្សែប្រយុទ្ធវ័យក្មេង សញ្ជាតិបារាំងរូបនេះ ធ្វើបានយ៉ាងល្អក្នុងជំនួប រវាងក្រុម Man.United និង Everton នៅកីឡាដ្ឋាន Goodision Park កាលពីយប់ថ្ងៃចន្ទ ដោយរកបានគ្រាប់បាល់បញ្ចូលទីបានយ៉ាងល្អ នាំមុខក្រុមម្ចាស់ផ្ទះ 1:0 បន្ទាប់ពីការបញ្ចូន បាល់ពីមិត្តរួមក្រុម និងជាមិត្តរួមជាតិ Paul Pogba ។
ទោះបីជាបញ្ចប់ទៅជាមួយជ័យជំនះដោយលទ្ធផល 2:0 ប៉ុន្តែ Martial មានអការៈ ឈឺចាប់នៅដៃខាងឆ្វេងរបស់ខ្លួនក្រោយពីត្រូវបានប្តូរចេញនៅតង់ទីពីរ។ អតីតខ្សែប្រយុទ្ធក្រុម Monaco វ័យ 22ឆ្នាំរូបនេះត្រូវបាន ប្តូរចូលជំនួសដោយកីឡាករខ្សែការពារ Daley Blind នៅនាទីទី87 មុនបញ្ចប់តង់ទីពីរ។ មិនទាន់មានការបញ្ជាក់ច្បាស់ពីអការៈ និងស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធរូបនេះនៅឡើយនោះទេមកដល់ពេលនេះ។
ក្រុម Man.United មានកម្មវិធីប្រកួតធំៗចំនួន 7សំខាន់ទៀតនៅពេលខាងមុខដូចជា៖
1.ទទួលភ្ញៀវក្រុម Derby County សម្រាប់ការប្រកួតFA CUP នាថ្ងៃ5 មករា
2.ទទួលក្រុមភ្ញៀវ Stoke City ការប្រកួតក្របខណ្ឌ Premier League នាថ្ងៃ20 មករា
3.ទៅសួរសុខទុក្ខក្រុម Tottenham ការប្រកួតក្របខណ្ឌ Premier League នាថ្ងៃ31 មករា
4.ទទួលក្រុមភ្ញៀវ Huddersfield នាថ្ងៃទី3 កុម្ភៈ សម្រាប់ការប្រកួតក្របខណ្ឌ Premier League
5.ទៅសួរសុខទុក្ខក្រុម Newcastle United នាថ្ងៃទី11 កុម្ភៈ សម្រាប់ការប្រកួតក្របខណ្ឌ Premier League
6.ទៅសួរសុខទុក្ខក្រុម Sevilla សម្រាប់ការប្រកួតនៅក្របខណ្ឌ Champion League នាថ្ងៃទី21 កុម្ភៈ
7.ទទួលភ្ញៀវក្រុម Chelsea នាថ្ងៃទី25 កុម្ភៈ ការប្រកួតក្របខណ្ឌ Premier League
កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro
Via :cambosport