ក្រុម​សេះ​បង្កង់ Juventus បាន​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Coppa Italia បន្ទាប់​ពី​ទទួល​ជ័យជម្នះ​លើ​ក្រុម​រួម​ក្រុង Torino ២-០ នៅ​យប់​ថ្ងៃ​ពុធ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៨​។

ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីល Douglas Costa ​ស៊ុត​វ៉ុឡេ​ឱ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​ផ្ដើម​នាំ​មុខ​ក្នុងនាទី​១៥ មុន​ពេល Mario Mandzukick ​ស៊ុត​គ្រាប់​ទី​២​ក្នុងនាទី​៦៧​។

គ្រូ​បង្វឹក​ក្រុម Torino លោក Sinisa Mihajlovic ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​បច្ចេកទេស​ចំពោះ​ការ​តវ៉ា​​​គ្រាប់​ទី​២​របស់ Juventus ដែល​​ប្រព័ន្ធ​​​វីដេអូ​ជំនួយ​ការ​​បង្ហាញ​​ថា Sami Khedira ​បាន​បង្ក​កំហុស​លើ Afriyie Acquash នៅ​ពេល​ផ្ដើម​ចេញ​បាល់​។

នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Juventus ​ជួប Atalanta ខណៈ AC Milan ជួប Lazio​៕
By: keiladaily