ក្រុម Beijing Guoan បានដាក់សំណើរទឹកប្រាក់ចំនួន 40លានយូរ៉ូដើម្បីចរចារចង់បានខ្សែប្រយុទ្ធ Bakambu របស់ក្រុម Villareal ដែលបានផ្ទេរពីក្រុម Bursaspor កាលពីឆ្នាំ2015។ អ្នកចាត់ការ ទូទៅក្រុមលោក Javier Calleja បានបញ្ជាក់នៅរសៀលថ្ងៃពុធនេះថា៖ កីឡាករ Cedric Bakambu វ័យ 26ឆ្នាំនឹងចាកចេញពីក្លឹបនៅប៉ុន្មានម៉ោងក្រោយនេះ ដើម្បីទៅចូលរួមជាមួយក្រុម Beijing Guaon ខណៈកីឡាករសញ្ជាតិកុងហ្កោរូបនេះ បានបន្តកិច្ចសន្យាលេងអោយក្រុមរយៈពេល 2ឆ្នាំ បន្តទៀតកាលពីរដូវកាលមុន ក្រោយពីមានការចាប់អារម្មណ៏ចង់បានពីក្រុមញញួរធំ West Ham ផងដែរ។
គ្រូបង្វឹកក្រុម Villareal លោក Calleja បានបន្តថា៖ ការចាកចេញរបស់ Bakambu គឺជាផ្នែកមួយរបស់ក្លឹប យើងមិនចង់បាត់បង់រូបគេទេ ប៉ុន្តែវាជាហេតុការដែលអាចកើតមានឡើងគ្រប់ពេល ក្រោយពីក្លឹបមួយចំនួនសម្តែងការចាប់អារម្មណ៏។
រវាងភាគីទាំងពីគឺ Villareal និង Beijing Guaon សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខា ផ្ទេរយកកីឡាករ Bakambu នៅល្ងាចថ្ងៃពុធនេះផងដែរ ស្របពេលក្រុម Villareal សង្ឃឹមថានឹងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួសការចាកចេញរបស់កីឡាកររូបនេះ។ Bakambu បានខកខានក្នុងការការហ្វឹកហាត់អោយក្រុមពីរប្រកួតកន្លងមក មិនមានឈ្មោះក្នុងបញ្ជីចូលរួមប្រកួតដណ្តើមពានរង្វាន់ Copa Del Rey ជាមួយក្រុម Leganes នាថ្ងៃស្អែកនោះទេ។
កែសម្រួលដោយ៖ Cambosport
ប្រភព៖ en.as
Via :cambosport
ខ្សែប្រយុទ្ធ Bakambu ព្រមព្រៀងផ្ទេរទៅលេងនៅក្របខណ្ឌកំពូលចិន
អត្ថបទទាក់ទង