ក្រោយចំណាយពេល 6រដូវកាលលេងអោយក្រុម Man.United គិតចាប់តាំងពីឆ្នាំ2003 រហូតដល់2009 Cristiano Ronaldo បានអភិវឌ្ឍទម្រង់លេងក្លាយជាកីឡាករលំដាប់ពិភពលោក ហើយបានផ្ទេរមកលេងអោយក្រុម Real Madrid នាឆ្នាំ2009។ ក្រោយពីចំណាយពេល 8រដូវកាលកន្លងមកនេះ Ronaldo បានឈ្នះពានកិត្តិយសផ្ទាល់ខ្លួន និងពានសម្រាប់ក្រុម Real Madrid ជាច្រើន។ ខាងក្រោមនេះគឺជាកំនត់ត្រា 7ចំនុចដែល Ronaldo អាចនឹងបំបែកបានចំនុចមួយចំនួននៅឆ្នាំថ្មី 2018 នេះ។

1.ពាន Champion League ជាលើកទី5

Cristiano Ronaldo បានឈ្នះពានរង្វាន់ UEFA Champion League 4ដង ស្មើទៅនឹងអតីតកីឡាករ Clarence Seedorf, Samuel Eto’o, Xavi, Gerard Pique, Iniesta និង Lionel Messi ។ ប្រសិនជារដូវកាល(2017-2018)នេះ Ronaldo អាចជួយក្រុមការពារតំណែង ជើងឯកបានពីរឆ្នាំជាប់គ្នានោះ Ronaldo នឹងមានឈ្មោះជាកីឡាករដែលឈ្នះពានបាល់ទាត់ អាជីពច្រើនជាង អតីតវីរបុរសរៀមច្បងជំនាន់មុនមានដូចជាកីឡាករ Di Stefano, Zarraga, Maquitos Alonso, Rial, Juanito Alonso, Rafa Lesmes, Paolo Maldini និង Paco Gento បានឈ្នះពានច្រើនរហូត 6ដង។

2.ពានបាល់មាស Ballon D’or ជាលើកទី6

Ronaldo បានឈ្នះពានបាល់មាសជាលើកទី1ជាមួយក្រុមបិសាចក្រហមនៅឆ្នាំ2008 ។ បន្តមកទៀតខ្សែប្រយុទ្ធ Lionel Messi បានកាន់កាប់ 4ឆ្នាំជាប់គ្នា(2009,2010,2011,2012) និងបន្តលើកពាននេះចុងក្រោយនៅឆ្នាំ2015 ស្របពេល Ronaldo បានលើកពាននេះជាលើកទីពីរ នៅឆ្នាំ 2013, 2014, 2016, 2017។ ដូច្នេះកំពូលខ្សែប្រយុទ្ធទាំងពីររូបខាងលើមានកំនត់ត្រាឈ្នះពាន Ballon D’or ស្មើគ្នា ខណៈ Ronaldo កំពុងព្យាយាមតាំងចិត្តលេងជួយក្រុមធ្វើយ៉ាងណា ឈ្នះពាននេះជាលើកទី6 ដើម្បីនាំមុខ Messi វិញ។

3.អ្នករកគ្រាប់បាល់បានច្រើនបំផុតនៅ Champion League

រដូវកាលថ្មីនេះ Cristiano Ronaldo គឺជាកីឡាកររកគ្រាប់បាល់នាំមុខគេរហូត 9គ្រាប់សម្រាប់ 6ឆ្នាំកំលុងពេលឈ្នះបាល់មាសកន្លងមកគឺនៅរដូវកាល(2016-2017)12គ្រាប់, (2015-2016 រកបាន16គ្រាប់, (2014-2015)10គ្រាប់, (2013-2014)រកបាន17គ្រាប់ និង(2012-2013)រកបាន12គ្រាប់ និងរដូវកាលដំបូង(2007-2008)រកបាន8គ្រាប់ ។

4.ពានរង្វាន់ World Cup 2018

ព្រឹត្តការណ៏ការប្រកួតពានរង្វាន់បាត់ទាត់ពិភពលោក 2018 នៅប្រទេសរុស្សី អាចជាពេលវេលាបង្ហាញខ្លួនចុងក្រោយសម្រាប់កំពូលខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ ខណៈដែលរូបគេ នឹងមានវ័យ ជ្រេរហូតដល់អាយុ 37ឆ្នាំនៅពេលដែលការប្រកួត World Cup និងប្រព្រឹត្តនៅឆ្នាំ2022 នោះ។ កីឡាករមានប្រវត្តិមកពីកោះ Madeira រូបនេះរកគ្រាប់បាល់បាន 15គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងវគ្គជម្រុះ World Cup ។ ដូច្នេះជាឪកាសសម្រាប់ Ronaldo ដឹកនាំក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ឆ្នោះទៅកាន់ភាគខាងកើតគឺជាការប្រកួតប្រជែងដ៏សម្បើមមួយជាប្រវត្តិសាស្រ្ត។

5.មានកំនត់ត្រាពានស្មើនឹងវីរបុរស Alfredo Di Stefano(17ពាន)

បន្ទាប់ពីផ្លាស់មកចូលរួមជាមួយក្រុម Real Madrid នៅឆ្នាំ2009 Ronaldo បានឈ្នះពាន 15ហើយជាមួយក្រុមស្តេចសដែលពានទាំងនោះរួមមាន៖ Champion League 3, European Super Cups 3ដង, Leagues Cup 2ដង European Super Cups 3ដង, Club World Cups 3ដង, Copas Del Reys 2ដង, Spanish Supe Cup2ដង ខណៈដែលមិត្តរួមក្រុម Ramos និង Marcelo បានឈ្នះពាន នាំមុខរហូតដល់ 18ទៅហើយ ។ Ronaldo មានកំនត់ត្រាស្មើនឹងអតីតមិត្តរួមក្រុម Guti, Pirri, Alonso, Zarraga, Raul, Martin Vazquez, Michel, Butragueno, Santillana និង Miguel មានចំនួន 16តាមពីក្រោយ។ ខណៈអតីតវីរបុរស Di Stefano ធ្លាប់ឈ្នះ16, Fernando Hierro 18, Cassilas, Chendo, Camacho 19 , Manolo Sanchis 22 និង Paco Gento 23ច្រើនជាងគេ។

6.ចូលលេងអោយក្លឹបលើកទី300 នៅក្របខណ្ឌ La Liga

Ronaldo ចូលលេងអោយ Real Madrid លើកទី 277ប្រកួត នៅក្របខណ្ឌ La Liga គិតត្រឹមឆ្នាំ2017 ជាមួយការរកគ្រាប់បាល់ បានរហូតដល់ 289គ្រាប់ហើយដែលអាចនិយាយបានថាវាជាគ្រាប់ប្រកួតប្រជែង ទោះបីតិច ជាងកំពូលខ្សែប្រយុទ្ធ Lionel Messi ចំនួន 87គ្រាប់ដោយសារតែMessi លេងអោយក្លឹបBarcelona តែមួយ ប៉ុណ្ណោះគិតចាប់តាំងពីការបង្ហាញខ្លួន ដំបូងនៅឆ្នាំ2004មក។ មានកីឡាករប្រវត្តិសាស្រ្តមួយចំនួន ដែលបង្ហាញ ខ្លួននៅក្របខណ្ឌ La Liga បានច្រើនជាង 300ប្រកួត ខណៈខ្សែប្រយុទ្ធ Ronaldo នៅខ្វះតែ 5ប្រកួតទៀតប៉ុណ្ណោះ និងត្រូវតាមស្មើវីរបុរស Alfredo Di Stefano(282) និង 7ប្រកួតទៀត ស្មើជាមួយ Juanito(284) ព្រមជាមួយ 24ប្រកួត នឹងស្មើជាមួយ Manolo Velazquez(301)។

7.ពានរង្វាន់បាតជើងមាស

Ronaldo បានឈ្នះពានផ្ទាល់ខ្លួនចំនួន50 ផ្សេងគ្នាក្នុងអាជីពបាល់ទាត់កន្លងមកនេះ។ ប៉ុន្តែសម្រាប់ពាន ដ៏ចម្លែកតែមានតម្លៃមួយនេះ តែងតែគេចចេញពីរូបគេរហូតមក។ ពានរង្វាន់មួយនេះភាគច្រើនគឺ ផ្តល់ជូនកីឡាករឆ្នើមដែលមានអាយុចាប់ពី29ឆ្នាំ រឺចាស់ជាងនេះ។ Ronaldo ដែលនិងឈានចូលវ័យ 36ឆ្នាំនាខែកុម្ភៈ 2018 ខាងមុខនេះ ត្រូវបានជាប់ឈ្មោះ 3ដងជាបេក្ខភាពពានបាតជើងមាសនេះ ប៉ុន្តែ រូបគេតែងតែបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ2ប៉ុណ្ណោះ។ មានកីឡាករល្បីៗមួយចំនួន មិនថាតែអ្នកចាំទី និងកីឡាករខ្សែបម្រើន ខ្សែប្រយុទ្ធ ខ្សែការពារគឺធ្លាប់ឈ្នះពានមួយនេះដូចជាៈ Casillas(36ឆ្នាំ), Buffon(38ឆ្នាំ), Etoo(34ឆ្នាំ), Iniesta(30ឆ្នាំ), Drogba (35), Ibrahimovic (31), Giggs(37ឆ្នាំ), Totti(34ឆ្នាំ), Ronaldinho (29ឆ្នាំ), Roberto Carlos(35ឆ្នាំ), Del Piero(33ឆ្នាំ), Ronaldo(30ឆ្នាំ), Shevchenko(29ឆ្នាំ), Nedved(32ឆ្នាំ), និង Baggio ។

ប្រភព៖ en.as