(ម៉ាឌ្រីដ)៖ អ្នកចាំទី Victor Valdes ដែលជួយក្រុមជម្រើសជាតិគោជល់អេស្ប៉ាញឈ្នះជើងឯកពានរង្វាន់ពិភពលោក FIFA World Cup 2010 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការហើយក្នុងវ័យ ៣៥ឆ្នាំដោយយកពេលនៅជាមួយគ្រួសារវិញម្តង។

សារព័ត៌មាន Dailymail បានចុះផ្សាយថា Valdes ពុំមានក្លឹបណាត្រូវបានឡើយ ក្រោយចាកចេញពីក្លឹប Middlesbrough កាលពីខែឧសភា ឆ្នាំ២០១៧ ដែលជាការខ្ចីជើងទីក្លឹបបិសាចក្រហម Manchester United ដែលធ្វើឲ្យរូបគេសម្រេចព្យួរស្រោមដៃតែម្តងដើម្បីមានពេលជាមួយប្រ ពន្ធ និងកូនៗរបស់គេវិញម្តង។

អាចនិយាយបានថា Victor Valdes ជាអ្នកចាំទីជោគជ័យ១រូប ក្រោយជួយអេស្ប៉ាញឈ្នះជើងឯក World Cup 2010 លើកទី១ ជាប្រវត្តិសាស្រ្ត និងជួយអេស្ប៉ាញឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA European Championship 2012 ផងដែរ ជាមួយនឹងការចំណាយពេល ១២ឆ្នាំលេងឲ្យក្លឹបអ្នកមានបុណ្យ FC Barcelona ចាប់តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២ឥ១៤ ឈ្នះជើងឯកលីគបាន៦ដង Champions League ៣ដង Copa del Rey ២ដង UEFA Super Cup ២ដង និងពាន FIFA Club World Cup ២ដងដែរ ពីការចូលលេងបាន៣៨៧ប្រកួត៕

Via: khmertalking