ខ្សែ​ប្រយុទ្ធ Ousmane Dembele ​ត្រលប់​ពី​របួស​និង​បាន​ចូលលេង​ប្រហែល​២០​នាទី​ចុ​ង​ក្រោយ​នៃ​ការ​ប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Copa del Rey យប់​ថ្ងៃ​ទី​៥​ខែមករា​ឆ្នាំ​២០១៨ ដែល​ Barcelona ​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ Celta Vigo ១-១​។

កីឡាករ​បារាំង​វ័យ​២០​ឆ្នាំ​ ត្រូវ​បាន​ប្ដូរ​ចូល​ក្នុងនាទី​៧២ ដែល​ជា​ការ​ចូល​លេង​លើក​ដំបូង​តាំង​ពីរង​របួស​សរសៃ​ពួរ​ក្នុង​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៧​មក​។

ក្នុង​ការ​ប្រកួត​យប់​មិញ​ដែល​លោក Ernesto Valverde ​សម្រាក Lionel Messi, Luis Suarez និង Andres Iniesta នោះ Barca ​បាន​បើក​ការ​នាំ​មុខ​ក្នុងនាទី​ទី​១៥ ដោយ​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្រុម​យុវជន Jose Arnaiz បន្ទាប់​ពី​ការ​​បញ្ជូន​បាល់​របស់ Andre Gomes​។ ប៉ុន្តែ Pione Sisto ​តាម​ស្មើ​​ឱ្យ​ម្ចាស់​ផ្ទះ Celta ​វិញ​ក្នុងនាទី​៣១​ ខណៈ Iago Aspas ស៊ុត​បុក​របា​ទី​។ ចំណែក Sergio Busquets និង​ Sergi Roberto ក៏​បាន​ស៊ុត​បុក​របា​ទី​សម្រាប់ Barca ដែរ​។

ការ​ប្រកួត​ជើង​ទី​២​នឹង​​ធ្វើ​ឡើង​នៅ​ Camp Nou នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ BBC
Via :keiladaily