ក្រោយខកខានបង្ហាញវត្តមានសម្រាប់ជម្រើសដំបូងតាំងពីចាប់ផ្តើមរដូវកាលថ្មី(2017-2018)រួចមក ខ្សែប្រយុទ្ធ Gareth Bale បានត្រលប់មកជួយក្រុម Real Madrid ក្នុងជំនួបជ័យជំនះជាមួយក្រុម Numancia 3:0 កាលពីថ្ងៃទី4 មករា យប់មិញនេះក្នុងការប្រកួតដណ្តើមពានរង្វាន់ Copa Del Rey ។ Bale បានរកគ្រាប់បាល់ បានមួយគ្រាប់នាំមុខ អោយក្រុមដោយការ ស៊ុត ពិន័យ11 ម៉ែត្រ នៅនាទីទី35 និងជាគ្រាប់ទី5 សម្រាប់រដូវកាលនេះ ស្របពេលមិត្តរួមក្រុម Isco រកបានគ្រាប់ទីពីរ ដោយការស៊ុតបាល់ពិន័យ 11ម៉ែត្រដូចគ្នា មុនពេល Mayoral បន្ថែមគ្រាប់បាល់ទី3 នៅនាទីទី90។
ក្រោយខកខានបង្ហាញខ្លួនចាប់តាំងពីការប្រកួតពានរង្វាន់ Champion League ជាមួយក្រុម Borussia Dortmund កាលពីខែកញ្ញា អតីតកីឡាករក្រុម Tottenham រូបនេះ ត្រូវបានគ្រូបង្វឹក លោក Zinidine Zidane ប្រាប់ក្នុងសន្និសិទកាសែតមុនការប្រកួតថា៖ វាជាពេលវេលាល្អមួយ សម្រាប់ Bale ក្នុងការត្រៀម និងចូលលេងដើម្បីសម្របនឹងការកសាងសមត្ថភាពលេងឡើងវិញជាមួយក្រុម។
ការប្រកួតគូផ្សេងទៀត ៖
1.Celta Vigo 1:1 Barcelona
2.Leganes 1:0 Villareal
3.Espanyol 1:2 Levante
ប្រភព៖ Marca