ក្រុមបិសាចក្រហម Manchester United របស់លោក Jose Mourinho នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Yeovil Town ក្នុងការប្រកួតពានអង់គ្លេស FA Cup ជុំទី៤ ក្រោយពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ខណៈដែលក្រុម Newport County នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមខ្លាំង Tottenham Hotspur។
ក្រុម Man United បានផ្តួលក្រុម Derby County ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសុក្រ ក្នុងការប្រកួតជាលើកទី១របស់ពួកគេនៃយុទ្ធនាការ ហើយនិងតាមស្មើកំណត់ត្រារបស់ក្រុម Arsenal នៃការឈ្នះពាន FA Cup ១៣លើក ប្រសិនបើពួកគេឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រ នៅខែឧសភា។
Yeovil គឺជាក្រុមស្ថិតក្នុងក្របខ័ណ្ឌទាបជាងគេបំផុតដែលមានវត្តមានក្នុងយុទ្ធនាការនេះ ខណៈដែលពួកគេកំពុងតែប្រឈមមុខនឹងការប្រជែងគេចឲ្យផុតពីតំបន់កាត់ចោលនៃក្របខ័ណ្ឌ Football League។
ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Bromwich Albion ស្របពេលដែលក្រុម Chelsea នឹងត្រូវប៉ះជាមួយនឹងក្រុម Newcastle United ប្រសិនបើពួកគេយកឈ្នះក្នុងការប្រកួតជាមួយនឹងក្រុម Norwich City។ ការប្រកួតនឹងចាប់ផ្តើមនៅសប្តាហ៍ចុងក្រោយនៃខែមករានេះ៕
លទ្ធផលនៃការចាប់ឆ្នោតពាន FA Cup ជុំទី៤
Liverpool vs West Brom
Peterborough vs Fleetwood ឬ Leicester
Huddersfield vs Birmingham
Notts County vs Wolves or Swansea
Yeovil vs Manchester United
Carlisle ឬ Sheffield Wednesday vs Stevenage ឬ Reading
Cardiff ឬ Mansfield vs Manchester City
MK Dons vs Coventry
Millwall vs Rochdale
Southampton vs Watford
Middlesbrough vs Brighton
Bournemouth ឬ Wigan vs Shrewsbury ឬ West Ham
Hull vs Nottingham Forest
Newport vs Tottenham
Norwich ឬ Chelsea vs Newcastle
Sheffield United vs Preston
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport