អ្នកចាត់ការទូទៅក្រុម Man.United លោក Jose Mourinho បានដាក់គោលដៅអាទិភាពនាំយក ខ្សែបម្រើ-ប្រយុទ្ធស្លាប Lucas Moura របស់ក្រុម PSG ក្នុងលក្ខ័ណ្ឌខ្ចីជើងនាខែមករានេះ។កីឡាករសញ្ជាតិប្រេស៊ីល Moura ត្រូវបានក្លឹបរួម Ligue១ កំពូលបារាំង Bordaux, FC Nantes, Nice និង Real Betis ចាប់អារម្មណ៏ចង់បានរូបគេផងដែរ។

ប៉ុន្តែយោង Telefoot បានអោយដឹងថា៖ Moura ចាប់អារម្មណ៏ចង់ផ្លាស់ទៅចូលរួមជាមួយក្រុម ជើងឯកអង់គ្លេស 13សម័យគឺ Man.United តែមួយប៉ុណ្ណោះ។ ក្រុម PSG អាចនិឹងលក់ Moura អោយទៅក្រុមដែលចង់បានរូបគេក្រោយលេងលក្ខ័ណ្ឌខ្ចីជើង ក្នុងតម្លៃ ៤០លានផោនស្របពេលក្រុម Man.United ធ្លាប់បរាជ័យក្នុងការនាំយក Moura ម្តងរួចមកហើយពីក្រុម Sao Paulo ក្នុង កាលពីឆ្នាំ២០១២ កំលុងពេលកំពូលគ្រូបង្វឹកលោក Sir Alex Ferguson នៅដឹកនាំក្រុមប៉ុន្តែមិនអាចប្រជែងជាមួយក្រុម PSG ដែលហ៊ានអោយតម្លៃខ្ពស់ជាង រហូតដល់តម្លៃ ៣៨លានផោន ឯណោះ។

ការចាប់ផ្តើមរដូវកាលថ្មី(២០១៧-២០១៨)នេះ Moura មិនអាចបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងបានទេ ហើយបានចូលលេងត្រឹមតែ ៦ប្រកួតក្នុងនាមជាកីឡាករបម្រុងតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Unai Emery ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun
Via :cambosport