ខ្សែបម្រើ-ការពារ Marouane Fellaini បានប្រាប់គ្រូបង្វឹកលោក Jose Mourinho ថា រូបគេចង់បានការប្រកួតប្រជែងថ្មីមួយ និងមិនចង់បន្តកិច្ចសន្យាថ្មីជាមួយក្រុម Man.United ទៀតនោះទេ។ កីឡាករក្រុមជម្រើសជាតិបែលហ្សិកវ័យ ៣០ឆ្នាំរូបនេះ បានបដិសេធមិនចង់បន្តកិច្ចសន្យាថ្មីជាមួយក្រុមជើងឯក Europa League ២០១៧ កាលពីខែកញ្ញា និងបានព្យាយាមចរចារគោលបំណងចាកចេញទៅរកក្លឹបថ្មីមួយទៀត ស្របពេលកិច្ចសន្យារបស់អតីត កីឡាករក្រុម Everton រូបនេះ និងផុតកំនត់នៅបំណាច់រដូវកាលនេះហើយ។

កិច្ចសន្យាឆ្នាំ បូករួមជាមួយការពន្យា១ឆ្នាំផងដែរនោះ ជាមួយទឹកប្រាក់ពលកម្មនឿយហត់១២មឺនផោន/សប្តាហ៏ ដែលក្រុម Man.United ធ្លាប់បានផ្តល់ដល់ Fellaini កន្លងមកគឺមិនមានការប្រែប្រួល។ ហើយការព្យាយាមចង់ចាកចេញរបស់កីឡាករលេងម៉ូតសក់រូបនេះ គឺបន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មី(២០១៧-២០១៨) រូបគេបង្ហាញខ្លួនក្នុងជម្រើសដំបូងបានតែម្តងគត់ គិតចាប់តាំងតែ ពីខែវិច្ឆិកា ២០១៧ និងបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងជំនួបផ្តួលក្រុម Derby Country កាលពីថ្ងៃសុក្រក្នុងការដណ្តើមពានរង្វាន់ FA Cup ជុំទីបីប៉ុណ្ណោះ ខណៈរដូវកាលមុន Fellaini បង្ហាញខ្លួនបាន ៤៧ដង និងជួយក្រុមលើកពាន League Cup និង Europea League ផងដែរ។

Fellaini ត្រូវបានអតីតគ្រូបង្វឹក Man.United លោក David Moyes នាំយកពីក្រុម Everton ក្នុងតម្លៃ ២៧.៥លានផោន និងបានព្យាយាមសម្របខ្លួន ហើយកសាងសមត្ថភាពលេងជាមួយក្រុមជាច្រើនឆ្នាំ។ ប៉ុន្តែក្រោយការមកដល់របស់ Paul Pogba និង Nemanja Matic ឪកាសនៃការបង្ហាញខ្លួនរបស់គេហាក់មានកម្រិត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ TheSun
Via :cambosport